បើអ្នកចង់ជិះទ្បានតម្លៃជាង ៣មឺុនដុល្លារ តើអ្នកគួរមានប្រាក់ខែប៉ុន្មាន?

0
15

ប្រសិនបើយើងប្រៀបធៀបមធ្យោបាយធ្វើដំណើរផ្សេងៗ យើងឃើញថា រថយន្តគឺយានជំនិះដែលប្រកបទៅ​ដោយ​ភាពងាយស្រួលជាង​គេ​ក្នុងការធ្វើដំណើរទៅទីជិតក្ដីឬឆ្ងាយក្ដី ហើយសុវត្ថិភាពក៏ខ្ពស់ជាងម៉ូតូដែរ។ បើអ្នកចង់ជិះទ្បានតម្លៃជាង៣មឺុនដុល្លារ តើអ្នកគួរមានប្រាក់ខែប៉ុន្មាន?

ការតម្រូវឲ្យមានប្រាក់ខែប៉ុន្មានគឺវាអាស្រ័យនឹងចំនួនទឹកប្រាក់ដែលអ្នកត្រូវបង់ដំបូង ឬប្រាក់កក់ដំបូង។ ជាទូទៅអ្នកនឹងតម្រូវឲ្យមានប្រាក់បង់មុនចាប់ពី ២០% ទៅ ៣០% ដូចនេះបើទ្បាននោះតម្លៃជាង ៣មឺុនដុល្លារ ហើយអ្នកមានប្រាក់កក់ប្រមាណ ២០% នោះអ្នកនឹងត្រូវបង់ប្រចាំខែចំនួន ប្រមាណជាង ៤០០ដុល្លារក្នុងមួយខែ។

ដូចនេះប្រាក់ខែដែលអ្នកគួរមានគឺត្រូវគុណនឹង២ដងនៃចំនួនទឹកប្រាក់ត្រូវបង់ប្រចាំខែនេះ ដែលអាចនឹងត្រូវជា ជាង ៨០០ដុល្លារជាប្រាក់ខែដែលអ្នកត្រូវមាន នេះបើអ្នកមិនមានចំណូលផ្សេងក្រៅពីប្រាក់ខែនោះទេ។ បើអ្នកចង់ជិះទ្បាន Mazda ជាឧទាហរណ៍ អ្នកប្រហែលអាចទិញទ្បាន Mazda CX2 បានក្នុងតម្លៃ ៣១៩០០ដុល្លារ ហើយអ្នកនឹងត្រូវបង់ប្រាក់ប្រចាំខែប្រហែល៥០០$ ក្នុងមួយខែ។ ដូចនេះប្រាក់ខែប្រហែល ១ពាន់ដុល្លារអាចជិះទ្បាន Mazda CX2 បានហើយ។

នៅក្រុមហ៊ុន Mazda អាត្រាបង់រំលួស មានតម្លៃធូរថ្លៃគួរសម្យ ដោយអ្នកត្រូវបង់ត្រឹម ក្នុងចន្លោះ 0,64% ទៅ 0,83% ប៉ុណ្ណោះក្នុងមួយខែ។ បើនិន្នាការ អាត្រាការប្រាក់កាន់តែទាប នោះអ្នកនឹងត្រូវបង់ប្រាក់ប្រចាំខែក៏កាន់តែទាបដែរ ហើយប្រាក់ខែអ្នកត្រូវមានក៏នឹងកាន់តែទាបដែរ។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃស្ថាប័នមីក្រូហិរញ្ញវត្ថុ Prince Finance PLC បានប្រាប់ Business Cambodia ថា យ៉ាងហោចណាស់ ក៏យើងគួរតែមាន​មួយភាគបីនៃប្រាក់ខែដែរ ទើបស័ក្តិសមទៅនឹងការប្រើប្រាស់រថយន្ត​ដោយ​សារ​តែ​វាមានការ​ចំណាយច្រើនទៅលើថ្លៃសាំង និងថ្លៃផ្សេងៗទៀត។

ឧទាហរណ៍ យើងមានចំណូល ៦០០ ដុល្លារក្នុងមួយខែ ហើយយើងជ្រើសរើសបង់រំលស់ឡានមួយគ្រឿងតម្លៃ ១ម៉ឺនដុល្លារ ជាមួយនឹងអត្រាការប្រាក់ ១០% រយៈពេល៥ឆ្នាំ។ ដូចនេះជារៀងរាល់ខែយើងត្រូវបង់រំលស់រថយន្តប្រហែលជាជាង២០០ដុល្លារ ហើយនៅ​សល់ប្រមាណ ២ភាគទៀតទុកសម្រាប់ប្រើប្រាស់។

អត្ថបទដោយ៖ David

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here