៥ចំណុច​សំខាន់ៗមុន​សម្រេចិត្តទិញផ្ទះថ្មីនៅគម្រោងអភិវឌ្ឍន៏បុរី 

0
13

ភ្នំពេញៈ អ្នក​ទិញ​ត្រូវតែ​ពិនិត្យ​ឲ្យបាន​ច្បាស់​លាស់​មុន​នឹង​សម្រេច​ចិត្ត​ទិញ​តួយ៉ាង​មាន​ឯកសារ​ធំៗ​ចំនួន៥​ដែលអាចធ្វើឲ្យយើងប្រាកដក្នុងចិត្តមុនពេលអ្នកសម្រេចចិត្តទិញ។

ឯកសារ​ចាំបាច់​សំខាន់ៗ​ទាំង​៥មានដូចជា៖ ប្លង់រឹង​លិខិត​ចុះបញ្ជី​ក្រុមហ៊ុន​ផែនការ​មេអា​ជ្ញា​ប័ណ្ណ​សាង​សង់ និង​អាជ្ញា​ប័ណ្ណ​បុរី។

១.ប្លង់រឹង៖ អ្នកត្រូវប្រាកដថាម្ចាស់គម្រោងមានសិទ្ធិកាន់​កាប់ស្របច្បាប់ទៅលើគម្រោងអភិវឌ្ឍន៍​នេះ ហើយ​​គម្រោងបុរីដែលអ្នកមានបំណងទិញត្រូវមានប្លង់រឹងមេមួយដែល​ត្រូវ​ធ្វើ​ការបែង​ចែក​ប្លង់​រឹង​ទៅ​ឲ្យ​ម្ចាស់​ផ្ទះនីមួយៗ​ជាចំាបាច់។​  ឯកសារខាង​លើវាពិត​ជាចំណុច​ចាំបាច់​ត្រូវយល់​ដឹងដើម្បី​កុំឲ្យមាន​ការខាត​បង់ថវិការជា​យ​ថាហេតុនៅពេលអ្នកទិញគម្រោងបុរីណាមួយ។

២.លិខិតចុះបញ្ជីក្រុមហ៊ុន៖ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ទំាងអស់ត្រូវមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដើម្បីទទួលសិទ្ធិក្នុងការប្រកបរបរអាជីវកម្មនេះជាកាតព្វកិច្ចដែលក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតែបំពេញជាចាំបាច់។ នៅពេលដែលគម្រោងមួយមានលិខិតចុះបញ្ជីក្រុមហ៊ុនគ្រាន់តែចង់ប្រាកដថាគម្រោង និងអ្នកអភិវឌ្ឍន៍ដំណើរការគម្រោងអភិវឌ្ឍន៍គម្រោងនេះដោយស្របច្បាប់។

៣.ផែនការមេ៖ ផែនការមេរបស់គម្រោងបុរីគឺជាប្លង់មេដ៏សំខាន់របស់គម្រោងប្លង់មេនឹងអាចប្រាប់ថាតើគម្រោងមានហេដ្ឋារចនាសម្ព័ន្ធដូចម្តេចមានប្លង់លំនៅដ្ឋានដូចម្ត៉េចមិនត្រឹមតែប៉ុណ្ណោះ​មុននឹង​ផ្តល់​អាជ្ញា​​ប័ណ្ណសាងសង់ទៅឲ្យគម្រោងអភិវឌ្ឍន៍ណាមួយក្រសួងរៀបចំដែនដីនគរូ​បនីយកម្ម​ និង​សំ​ណង់​​​បាន​តម្រូវ​ឲ្យម្ចាស់​គម្រោង​ធ្វើបទ​បង្ហាញ​ពីផែន​ការមេ​ច្បាស់​លាស់​ជាមុន​សិន។

ការអភិវឌ្ឍន៍ទំាងអស់ត្រូវគោរពតាមគោលការណ៍នៃការ​ផែនការមេ​សម្រាប់​​​អភិវឌ្ឍន៍ទីក្រុង និយាយ​ជារួម​ការមានផែនការមេមួយច្បាស់លាស់​វាពិតជាធ្វើ​ឲ្យ​គម្រោង​​បុរីនោះ​ធ្វើ​ឡើង​ប្រកប​ដោយ​ស្តង់​ដារ​កាន់តែប្រសើរឡើង។

៤.អាជ្ញាប័ណ្ណសាងសង់៖ ក្រៅពីផែនការមេគម្រោងបុរីនោះត្រូវតែមានអាជ្ញាប័ណ្ណសាងសង់ត្រឹមត្រូវដែល​ចេញដោយ ក្រសួងរៀបចំដែនដីនគរូ​បនីយកម្ម​និង​សំណង់។​ ដើម្បីទទួលបានអាជ្ញាប័ណ្ណ​នេះ​គម្រោង​ត្រូវមានផែនការមេ​មានប្រាក់​តម្កល់២%​ប្រភពប្រាក់​ចំណូល​ច្បាស់លាស់​ដើម​ទុន​មាន​វត្ថុ​ដាក់​ធានាមានប្លង់ និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ។

៥.អាជ្ញាប័ណ្ណបុរី៖ ឯកសារសំខាន់ដែលអ្នកត្រូវតែត្រួតពិនិត្យផងដែរនោះគឺអាជ្ញាប័ណ្ណបុរីនៅពេលដែលបុរីមានឯកសារនេះហើយបានន័យថាបុរីនេះជាបុរីដែលទទួលស្គាល់ដោយ​​ក្រសួងសេដ្ឋកិច្ច។ តួយ៉ាង​មានគម្រោងផ្ទះល្វែងមួយចំនួនដែលមានការសាងសង់មានភាព។​ប្រហាក់ប្រហែលទៅនឹងគម្រោងបុរី ប៉ុន្តែពួកគេមិនបានបញ្ជីទទួលយក​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ជាមួយ​ក្រសួង​ឡើយ​ដោយសារពួកគេចង់​ជៀសវាង​ការចំណាយ​ច្រើនក៏​ដូចជា​គេចវេស​ពីការត្រួត​ពិនិត្យ​បទដ្ឋាន​ផ្លូវច្បាប់ផ្សេងៗ។ ដូច្នេះគម្រោងដែល​មិនមាន​អាជ្ញា​ប័ណ្ណ​ត្រឹម​ត្រូវ​ពិត​ជា​មាន​ហានិភ័យ​ខ្លាំង​ណាស់​សម្រាប់អតិថិជន៕

 

 

អត្ថបទសហការី៖ www.realestate.com.kh/km/news/house-for-sale-in-phnom-penh/

LEAVE A REPLY

Please enter your comment!
Please enter your name here