ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង (ខេមបូឌា) បានរៀបចំសិក្ខាសាលាស្តីពី “តថភាពនៃការវិនិយោគ “

0
19

ដើម្បីសម្រេចបេសកកម្មក្នុងការកសាងទីផ្សារឧបករណ៍និស្សន្ទ(ទីផ្សារជួញដូរហាងឆេងមាស ប្រាក់​ ប្រេងឆៅ និងរូបិយប័ណ្ណបរទេស) ស្របតាមស្តង់ដារអន្តរជាតិនៅកម្ពុជា ព្រមទាំងពាំនាំនូវចំណេះដឹងក្នុងការវិនិយោគ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង (ខេមបូឌា) បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវធនធានផ្សេងៗ និងភាពឯកទេសដ៏ឥតខ្ចោះទៅកាន់សាធារណៈជន។ ដូច្នេះហើយ កាលពីថ្ងៃទី 07 ខែតុលា ឆ្នាំ 2017 ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង (ខេមបូឌា) បានរៀបចំសិក្ខាសាលាមួយស្តីពី “តថភាពនៃការវិនិយោគ” ដោយមានការធ្វើបទបង្ហាញដោយវាគ្មិន 2 រូប គឺលោក Hawk Cheng ដែលបានបញ្ចប់ការ​សិក្សា​នៅ North London University និងមានបទពិសោធន៍ក្នុងទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិជាង 29 ឆ្នាំ និងលោក ញឹម កុសល ដែលបានបញ្ចប់ថា្នក់អនុបណ្ឌិតពីសាកលវិទ្យាល័យបញ្ញាសាស្រ្ត និងជាអ្នកមានភាពជោគជ័យខ្លាំងក្នុងការ​ដឹកនាំ​ក្រុមអ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុ។

សិក្ខាសាលានេះ ផ្តោតទៅលើការបែកចែកពីភាពខុសគ្នារវាងការវិនិយោគ និងការភ្នាល់គ្នា ព្រមទាំងវិធីក្នុងការទាញយកប្រាក់ចំណេញពីការវិនិយោគស្របច្បាប់ តាមរយៈសេវាកម្ម​ឯកទេស។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុទាំង 2 រូបនេះ បានលើកឡើងយ៉ាងច្បាស់អំពីចំនុច​សំខាន់ៗ​ដែលញ៉ាំងឲ្យអ្នកចូលរួមយល់ដឹងកាន់តែស៊ីជម្រៅអំពីការវិភាគបច្ចេកទេស និងការវិភាគព័ត៌មាន​នានា ដែលជាផ្នែកដ៏សំខាន់មួយក្នុងការបង្កើនឱកាសស្វែងរកប្រាក់ចំណេញពីការជួញដូរ។ ក្រៅពីនេះទៀត អ្នកជំនាញទាំង 2 រូប បានបញ្ជាក់ពីសារៈសំខាន់ក្នុងការជ្រើសរើស​ក្រុមហ៊ុន​​ស្របច្បាប់មុនពេលធ្វើការសម្រេចចិត្តវិនិយោគ។ វិនិយោគិនទាំងអស់ត្រូវពិចារណា​លើស្តង់ដារនៃសេវាកម្មរបស់ក្រុមហ៊ុន  ព្រមទាំងវិជ្ជាជីវៈនៃអ្នកប្រឹក្សាយោបល់ ដើម្បី​ទទួល​បាននូវការជួញដូរដែលមានតម្លាភាព និងជំនាញច្បាស់លាស់។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានការយក​ចិត្តទុកដាក់ពីអ្នកចូលរួមទាំងអស់ ដោយពួកគាត់បានស្រូបយកចំណេះដឹង និងយុទ្ធសាស្ត្រ​ល្អៗ​ជាច្រើនពីវាគ្មិន។

ដោយមានការជ្រោមជ្រែងយ៉ាងខ្លាំងពីគណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង (ខេមបូឌា) ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនទីមួយ ដែលនាំយកនូវ​វិស័យ​ជួញដូរ​ឧបករណ៍និស្សន្ទមកដល់ព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាធ្វើជាគំរូមួយ​សម្រាប់​ស្ថាប័នហិរញ្ញវត្ថុនានា និងបន្តពង្រីកសក្តានុពលនៃ​ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here