ក្រុមហ៊ុន YONWOO នឹង​ចុះហត្ថលេខា​សាងសង់ Gold Tower 42 ម៉ោង១០​ព្រឹក​នេះ

0
34

ភ្នំពេញៈ ក្រុមហ៊ុន YONWOO ដែលជា​ម្ចាស់​អាគារ Gold Tower 42 នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​សាងសង់ ដើម្បី​ចាប់ផ្តើម​សាសង​សង់​អាគារ​នេះ​ឡើងវិញ​នៅពេលឆាប់ៗនេះ។

យោងតាម​ប្រភពពី​មន្ត្រី​ស្និ​ទ្ឋ​នឹង​ម្ចាស់​គំរោងនេះ ដែល​បាន​ថ្លែង​ប្រាប់សារព័ត៌មាន Property Asia​ ​តាម​ទូរស័ព្ទ​កាល​ពី​ម្សិល​មិញថា ក្រុមហ៊ុន YONWOO នៅតែ​ជា​ម្ចាស់​កម្ម​សិ​ទ្ឋ​របស់​អាគារ​នេះ ហើយ​ក្រុមហ៊ុន​នេះ​នឹង​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​សាងសង់ ដើម្បី​ចាប់ផ្តើម​សាងសង់​អាគារ​នេះ​ឡើងវិញ​នាពេលឆាប់ៗនេះ។ ក្រុមហ៊ុន​ដែល​នឹង​សហការ​សាងសង់​អាគារ​នេះ​ឡើងវិញ ជា​ក្រុមហ៊ុន​សាងសង់​ល្បីឈ្មោះ​របស់​ប្រទេស​ចិន តែ​យ៉ាងណា​ប្រភព​ខាងលើ​មិនទាន់​បញ្ជាក់​ពី​ឈ្មោះ​ក្រុមហ៊ុន​សាងសង់​នៅឡើយ​ទេ។

ប្រភព​ដដែល​បាន​បញ្ជាក់ថា “ការចុះ​កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើឡើង​នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​នា​ព្រឹក​ថ្ងៃទី២២ វិច្ឆិកា​នេះ ហើយ​ការចាប់ផ្តើម​សាងសង់​អាគារ​នេះ​នឹង​ចាប់ផ្តើមឆាប់ៗនេះហើយ។

ក្រុមហ៊ុន YONWOO ដែលជា​ម្ចាស់​អាគារ​នេះ បាន​ផ្ញើរ​លិខិត​មកកាន់​ក្រសួង​កាលពី​ខែសីហា និង​សុំ​រយៈពេល៦ខែ​បន្ទាប់ នឹងធ្វើ​ការសាងសង់​អា​គារ​នេះ​ឡើងវិញ ហើយ​បើ​គិតពី​ខែសីហា មក​រយៈពេល៦ខែ​ខាងមុខ អាគារ​នេះ​អាច​នឹង​សាងសង់​ឡើងវិញ​នៅ​ដើម​ឆ្នាំក្រោយ។

អាគារ Gold Tower 42 គ្រោង​សាងសង់ ដោយ​ចំណាយ​ប្រាក់២៤០លាន​ដុល្លារ​អាមេរិក និង​សាងសង់​ដោយ​ក្រុមហ៊ុន Hanil Construction ដែលមាន​មូល ដ្ឋា​ន​នៅ​ប្រទេស​កូរ៉េ។

អ្នកជំនាញ​អចលនទ្រព្យ​នានា​សុ​ទ្ឋ​តែ​ស្វាគមន៍ និង​មាន​សុទិដ្ឋិនិយម​ពី​ភាពជោគជ័យ​របស់​អាគា​រ​នេះ ប្រសិនជា​បញ្ចប់​ការសាងសង់​នៅពេល​ខាងមុខ។

លោក​គីម ហ៊ាង​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា ប្រសិនជា​អាគារ Gold Tower 42 សាងសង់​ឡើងវិញ គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ ព្រោះ​គំរោង​នេះ​ស្ថិតនៅ​ចំ​ទីតាំង​លេខ១សម្រាប់​ក្រុងភ្នំពេញ ដោយសារ​វា​ជាប់​ផ្លូវធំ​ទាំងអស់ និង​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏​ល្អ។

លោក​បន្តថា “ទោះជា​យ៉ាងណា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អាគារ​នេះ ត្រូវធ្វើ​ឲ្យ​មាន​ទំនុកចិត្ត​សិន មុននឹង​ប្រកា​សលក់ ដោយសារ​គំរោង​នេះ​ហាក់​បាត់​ទំនុកចិត្ត​រួចទៅហើយ។

អាគារ​នេះ​បាន​ផ្អាក​ការសាងសង់ នៅ​កំឡុង​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាកល​កាលពី​ឆ្នាំ២០០៨ និង​បាន​សាងសង់​ឡើងវិញ​នៅ​កំឡុង​ឆ្នាំ២០១០ ដែល​ធ្វើ​ឲ្យ​អាគារ​នេះ​សាងសង់​សម្រេចបាន៣២ជាន់ ហើយ​បាន​ផ្អាក​ការសាងសង់​ឡើងវិញរ​ហូត​មកទល់ពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here