ទិចនិចខ្លឹមៗ៤ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់អាជីវកម្មតូចតាច

0
33

ម្ចាស់អាជីវកម្មតូចៗ មិនត្រូវផ្ដោតតែលើអាជី​វកម្មរប​ស់ខ្លួននោះទេ តែអ្នកក៏ត្រូវតែគិតគូលើផ្នែកហិរញ្ញវត្ថុផងដែរ ព្រោះបើអ្នកមិន យកចិត្តទុកដាក់លើវាទេ នោះអ្នកនឹងអាជីវ​កម្មរបស់អ្នកនឹង​មិនដឹងខ្ទង់ចំណូលចំណាយបានច្បាស់លាស់ទេ ហើយក៏អាចធ្វើអាជីវកម្មរបស់អ្នក​មិនទទួលបានផលចំណេញច្រើននោះទេ។

ថ្ងៃនេះ Business Cambodia សូមធ្វើការចែករំលែកនូវ ទិចនិចខ្លឺមៗ ចំនួន ៤ សម្រាប់ម្ចាស់អាជីវកមម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់អាជីវកម្មតូចតាច៖

១. អប់រំផ្នែកហិរញ្ញវត្ថុសម្រាប់ខ្លួនឯង

ការចាប់ផ្ដើមអាជីវកម្ម មានន័យថាអ្នកចាប់ផ្ដើមរកលុយដោយខ្លួនឯង។ ដូច្នេះហើយ​អ្នកក៏ត្រូវដុសខាត់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ខ្លួនឯងផងដែរ។ ការជាចាប់ផ្ដើមគួរតែរៀនអានពីរបាយការណ៍ហិរញ្ញវត្ថុ ព្រោះវាធ្វើឲ្យយល់ដឹងច្រើនអំពីហិរញ្ញវត្ថុ ថាតើ លុយរកបានពីប្រភពណាខ្លះ។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានដូចជារបាយការណ៍ពី លំហូរសាច់ប្រាក់(Cash flow) ប្រាក់ចំណូល តារាងតុល្យការ ហើយនិងចំនួន ដើមទុននៃម្ចាស់ភាគហ៊ុន។

២. ចែកឲ្យដាច់រវាង ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិញ្ញវត្ថុសម្រាប់អាជីវកម្ម

បើអ្នកជាម្ចាស់អាជីវកម្ម ត្រូវបែងចែក​ឲ្យដាច់ពីគ្នា រវាង ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិញ្ញវត្ថុសម្រាប់អាជីវកម្ម។ ជាមួយគ្នានេះដែរ ក៏តម្រូវឲ្យអ្នកមាននូវ កាតឥណទានអាជីវកម្មដើម្បីដាក់ការចំណាយពាក់ព័​ន្ធទាំងអស់ក្នុងកាតឥណទាននេះ ព្រោះការធ្វើបែបនេះវាក៏អាចជួយឲ្យអ្នក​តាមដានការចំណាយហើយគ្រប់គ្រងវាបានល្អផងដែរ។ លើសពីនេះ អ្នកក៏ត្រូវបើកគណនីសន្សំសម្រាប់អាជីវកម្មរបស់អ្នកផងដែរ ដោយ អ្នកអាចធ្វើការវេរចំនួនលុយតាមកម្រិតណាមួយ សម្រាប់ការទូទាត់ណាមួយ ហើយគណនីនេះអាចក៏អាចប្រើប្រាស់សម្រាប់បង់ពន្ធផងដែរ។

៣. ត្រួតពិនិត្យ និងធ្វើការវាស់វែងពីដំណើរការហិរញ្ញវត្ថុអាជីវកម្ម

ជាម្ចាស់អាជីវកម្ម វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកត្រូវ ត្រួតពិនិត្យពីចលនាហិរញ្ញវត្ថុនៃអាជីវកម្មរបស់អ្នក ជាពិសេសពេលដែលមានចលនាចរាចរលុយច្រើន។ លើសពីនេះ អ្នកត្រូវពិនិត្យពី ដំណើការនៃ ហិរញ្ញវត្ថុ​នៃអាជីវកម្មរបស់អ្នក​ ដោយធ្វើការប្រៀបធៀបពីដំណើរការហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន និងពីអតីតកាល ហើយថាតើអ្នកត្រូវរៀបចំដំណើរការហិរញ្ញវត្ថុ​ ដូចម្ដេចនាពេលអនាគត។

៤. ជួយមនុស្សដែលមានជំនាញច្បាស់លាស់

ថ្វីត្បិតតែអ្នកជាម្ចាស់អាជីវកម្មផ្ទាល់​ តែអ្នកមិនគួរ គ្រប់គ្រងទៅលើហិរញ្ញវត្ថុ នៃអាជីវកម្មរបស់អ្នកដោយខ្លួនអ្នកផ្ទាល់នោះទេ ជាពិសេសទាំងការតាមដានលើផ្នែកហិរញ្ញវត្ថុ ទាំងគ្រប់គ្រងផងដែរ។ ផ្ទុយទៅវិញអ្នកគួរតែ​ រកគណនេយ្យករដ៏ជំនាញណាមួយ ឲ្យមកធ្វើកិច្ចការនេះវិញ ជាការល្អប្រសើរហើយគណនីយ្យករនោះគឺជាមនុស្ស​ ដែលអ្នកអាចជឿទុកចិត្តបាន៕

អត្ថបទដោយ៖​ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here