https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
ហិរញ្ញវត្ថុ
Warren Buffet បញ្ជាក់ហេតុផលមិនវិនិយោគលើមាសទោះគេថាវាជាទ្រព្យប្រឆាំងអតិរផណាក៏ដោយ

Toeuy Hong

May 24 2022

422

 មាសត្រូវបានគេចាត់ទុក​ជាលោកហធាតុមានតម្លៃឬទ្រព្យសុវត្ថិភាពពេលស្រុកទេសជួបបញ្ហាដូចជាសង្រ្គាមឬវិបត្តិសេដ្ឋកិច្ចជា​​ដើម ជាពិសេសវាត្រូវបានគេចាត់ទុកទ្រព្យដែលអាចប្រឆាំងនឹងការកើនឡើងនៃអតិផរណាផងដែរ។

បើទោះបីជាមាសត្រូវបានគេចាត់ទុកជាទ្រព្យប្រឆាំងនឹងអតិផរណាក៏ដោយក៏សេដ្ឋី Warren Buffett មិនវិនិយោគលើមាសឡើយ។ សេដ្ឋីវ័យ៩១ឆ្នាំរូបនេះធ្លាប់លើកឡើងថាមូលហេតុដែលលោកមិនវិនិយោគលើមាស ដោយសារមាសជាទ្រព្យដែលមិនបម្រើជាផលប្រយោជន៍សម្រាប់មនុស្សជាតិនោះទេ

ស្ដេចវិនិយោគរូបនេះថាធ្លាប់ពន្យល់ថាការវិនិយោគលើមាសគឺមិនភាពឆ្លាតវៃនោះទេ។ លោកថាវាគឹទ្រព្យដែលមិនអាចផលិតអ្វីបានទាល់តែសោះ។ នៅត្រង់ចំណុចនេះលោកបានបង្ហើបថា មនុស្សមួយចំនួនវិនិយោគលើមាសក្នុងក្ដីសង្ឃឹមថា​អនាគតទៅពួកគាត់នឹងអាចលក់បានថ្លៃដើម្បីយកប្រាក់ចំណេញតែប៉ុណ្ណោះ។

​​​ចំពោះមូលហេតុដែលគាត់មិនវិនិយោគលើមាសទោះបីជាគេគិតវាអាចប្រឆាំងនឹងការកើនឡើងនៃអតិផរណាគឺដោយសារលោកគិតថាតម្លៃរបស់មាសកើនឡើងយឺត។ លោកថាបើអ្នកវិនិយោគទិញមាសមួយអោនទុកក្នុងរយៈពេលវែងនោះមាសនៅតែមួយអោនដដែល។

 ដូច្នេះនៅក្នុងបរិបទអតិផរណាកើនឡើង មានន័យថាទំនិញឬសេវាកម្មលើទីផ្សារឡើងថ្លៃ ដែលធ្វើឲ្យយើងត្រូវចំណាយលុយច្រើនជាងមុនក្នុងការរស់នោះ អ្នកគួរវិនិយោគលើប្រភេទទ្រព្យណាដែលតម្លៃរបស់វាកើនឡើងលើសអតិផរណា។ លោកបានណែនាំឲ្យវិនិយោគលើប្រភេទទ្រព្យដែលអាចបម្រើផលប្រយោជន៍ដល់មនុស្សជាតិនិងអាចផលិតជាផលិតផលបាន។ ដូច្នេះលោកណែនាំឲ្យវិនិយោគលើភាគហ៊ុន អចលនទ្រព្យ និងដីចំការព្រោះទ្រព្យទាំងនេះ អ្នកនឹងទទួលបានភាគលាភ ចំណូលនិងម្ហួបអាហារជាដើម។

គួរបញ្ជាក់ផងដែរ តម្លៃមាសលើទីផ្សារអន្តរជាតិបច្ចុប្បន្នត្រូវបានគេជួញដូរក្នុងតម្លៃ១,៨៥៥ដុល្លារក្នុងមួយអោន​។ តម្លៃមាសចាប់ផ្ដើមហក់ឡើងបន្តិចម្ដងៗបន្ទាប់ពីអ្នកជំនាញសេដ្ឋកិច្ចជាច្រើនបានព្យករថាសហរដ្ឋអាមេរិកអាចនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនាពេលខាងមុខដ៏ខ្លីនេះ៕

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth