អត្ថបទ >
ហិរញ្ញវត្ថុ
ជិតផុតកំណត់ហើយ! ខណៈនេះជាទោសទាំង៣ សម្រាប់អ្នកមិនបានទៅបង់ពន្ធលើអលនទ្រព្យមិនប្រើប្រាស់

Sokly So

September 22 2022

6.8K

កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរំលឹកលើកទី២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះហើយ

នៅក្នុងសេចក្ដីប្រកាសនេះ អគ្គនាយកដ្ឋានពន្ធដា មានបំណងចង់ឱ្យម្ចាស់អចលនទ្រព្យទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តទាំងអស់ ដែលមិនទាន់បំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទខាងលើ ឆាប់ទៅបង់ពន្ធឱ្យហើយដើម្បីចៀសវាងការប្រជ្រៀតគ្នានៅថ្ងៃជិតផុតកំណត់។

Llll

បើតាមកម្មវិធីរៀនពីពន្ធដារ ដែលផ្សព្វផ្សាយដោយ ឆានែលយូធូបផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញឱ្យឃើញថា​ ប្រសិនបើមានការខកខានប្រកាសបង់ពន្ធលើអចលទ្រព្យ និងដីធ្លីមិនប្រើប្រាស់មិនបានទាន់ពេល ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌទៅតាមច្បាប់ជាធរមាន។ ទោសទណ្ឌទាំងនោះចែកចេញជា៣កម្រិតគឺ៖

១. ការធ្វេសប្រហែស ៖ ពន្ធបន្ថែម ១០% និងការប្រាក់ ១,៥% ក្នុងមួយខែ

២. ការធ្វេសប្រហែសធ្ងន់ធ្ងរ៖ ពន្ធបន្ថែម ២៥% និងការប្រាក់ ១,៥% ក្នុងមួយខែ

៣. ការកំណត់ពន្ធជាឯកតោភាគី៖ ពន្ធបន្ថែម ៤០% និងការប្រាក់ ១,៥% ក្នុងមួយខែ

សូមជម្រាបផងដែរថា​ ម្ចាស់អចលនទ្រព្យដែលមិនទាន់បានបំពេញកាតព្វខាងលើ គួររួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា នៅអគ្គនាយកដ្ឋានពន្ធដា ឬសាខាពន្ធដារខេត្តខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។ ឬក៏អាចបង់តាមរយៈធនាគារមួយចំនួនដូចជា អេស៊ីលីដា, កាណាឌីយ៉ា, វឌ្ឍនៈ, កម្ពុជាសាធារណៈ, ស្ថាបនា និងប្រៃសណីយ៍កម្ពុជាជាដើម។ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចបង់ជាមួយនឹងកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកពី App Store ឬ Play Store ជាដើម។

សូមបញ្ជាក់ម្ដងទៀតថា ត្រឹមតែ៧ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ពេលផុតកំណត់ហើយ សូមលោកអ្នកដែលមិនទាន់បានប្រកាសបង់ពន្ធលើអចនទ្រព្យមិនប្រើប្រាស់ទាំងអស់ ប្រញាប់លកលៃបង់ឱ្យបានទាន់ពេល ដើម្បីចៀសវាងរងការពិន័យពីពន្ធដារ៕

អត្ថបទដោយ៖ សូ សុខលី

 

 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth