អត្ថបទ >
ហិរញ្ញវត្ថុ
ឡើងដល់ក្បែរ១ពាន់ដុល្លារក្នុង១ហ៊ុន អ្នកវិភាគថាភាគហ៊ុនរបស់Tesla អាចនឹងធ្លាក់ថ្លៃជាង៥០%

Toeuy Hong

August 4 2022

131

 ភាគហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតឡានអគ្គិសនីដ៏ល្បីរបស់សហរដ្ឋអាមេរិកគឺជាភាគហ៊ុនមួយដែលមានតម្លៃខ្ពស់ពោលគឺគិតត្រឹមថ្ងៃនេះភាគហ៊ុនឡានអគ្គិសនីមួយនេះឡើងដល់៩២២ដុល្លារក្នុងមួយហ៊ុន តែអ្នកវិភាគថាតម្លៃហ៊ុននេះអាចនឹងធ្លាក់ថ្លៃជាង៥០%។

បើយោងតាមការចុះផ្សាយរបស់ Yahoo Finance បានឲ្យដឹងថាតម្លៃហ៊ុន Tesla បច្ចុប្បន្នមិនសូវមានការប្រែប្រួលខ្លាំងនោះ ប៉ុន្ដែតម្លៃហ៊ុន​នេះអាចនឹងធ្លាក់ចុះជាង៥០%នៃតម្លៃបច្ចុប្បន្នបើយោងតាមការវិភាគរបស់លោក Itay Michael របស់ក្រុមហ៊ុន Citi ។

លោក Itay Michael បានលើកឡើងនូវហេតុផលមួយចំនួនដែលធ្វើឲ្យតម្លៃភាគហ៊ុន Tesla អាចដាំក្បាលចុះ។ ហើយមូលហេតុ​ធំមួយនោះ​គឺបច្ចុប្បន្នតម្លៃភាគហ៊ុនថ្លៃហួសឬអាចនិយាយបានថាឡើងដល់កំពូល( Overpriced) ដែលពិបាកមានឱកាសហក់ឡើង​។

លោកបានឲ្យដឹងទៀតបើមើលទៅលើកត្ដាមូលដ្ឋាននៃក្រុមហ៊ុនដោយវិភាគទៅ​លើថ្លៃបច្ចុប្បន្នធៀបនឹងប្រាក់ចំណេញក្នុងមួយភាគហ៊ុនដែលគេហៅថាP/E នោះតួលេខP/Eឡើងរហូតដល់ទៅ៧៥ដែលមានន័យថាតម្លៃហ៊ុននេះ​ថ្លៃកប់ពពក។

 លើសពីនេះ​បើមើលពីប្រាក់ចំណេញវិញឃើញថាកាលពីឆ្នាំ២០២១កន្លងទៅក្រុមហ៊ុន Tesla រកប្រាក់ចំណេញបានប្រមាណ១០០ពាន់លានដុល្លារ តែនៅក្នុងឆ្នាំ២០២២នេះ​ប្រាក់ចំណេញរបស់ Teslaបានធ្លាក់ចុះមកត្រឹម៣០ពាន់លានដុល្លារនៅត្រឹមពាក់កណ្ដាលឆ្នាំ២០២២នេះ។  មិនតែប៉ុណ្ណោះការលក់ឡានម៉ូដែលY មានការធ្លាក់ចុះដោយសារតម្លៃថ្លៃដល់ទៅជាង៦ម៉ឹនដុល្លារក្នុងមួយគ្រឿង ហើយTeslaកាន់តែបាត់បង់ទីផ្សារនៅអាមេរិកខណៈមានក្រុមហ៊ុនជាច្រើនចាប់ផ្ដើមប្រកួតប្រជែកក្នុងការបញ្ចេញឡានអគ្គិសនី៕

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth