អត្ថបទ >
ហិរញ្ញវត្ថុ
កាន់តែមានទឹកមាត់លេប! YouTube ប្រកាសបើកឱ្យ Creator អាចរកលុយពីវីដេអូខ្លី ដូច TikTok

Sokly So

September 22 2022

368

សង្រ្គាមទីផ្សារបណ្ដាញសង្គមកាន់តែមានភាពក្តៅគគុក ខណៈ YouTube កំពុងដេញប្រកិតតាម TikTok ដោយសម្រេចប្រកាសអនុញ្ញាតឱ្យអ្នកបង្កើតវីដេអូខ្លី (short-video) ដែលបង្ហោះនៅលើ YouTube អាចរកប្រាក់ចំណូលបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

ប្រធានផ្នែកផលិតផលរបស់ YouTube លោក Neal Mohan បានលើកឡើងថា “ចាប់ពីឆ្នាំ២០២៣​ ក្រុមហ៊ុននឹងចែករំលែកប្រាក់ចំណូលពីវីដេអូខ្លីឱ្យទៅកាន់អ្នកបង្ហោះ ដោយផ្អែកទៅលើវីដេអូណាដែលមានការចូលមើលច្រើនបំផុត”។ យ៉ាងណាមិញនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេថា តើអ្នកបង្ហោះវីដេអូអាចនឹងទទួលបានលុយប៉ុន្មាន ខណៈ YouTube កំពុងតែសិក្សាពីកម្រិតដែលអាចផ្ដល់ឱ្យបាន។

Llll

ខាងក្រុមហ៊ុន YouTube បានបង្ហើបដែរថា រៀងរាល់ខែគេនឹងប្រមូលផ្ដុំប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មទាំងអស់នៅលើ វីដេអូខ្លី។ បន្ទាប់មកធ្វើការគណនាវាបញ្ចូលគ្នា ហើយសន្និដ្ឋានថានឹងបែងចែកទៅឱ្យអ្នកបង្កើតវីដេអូ ប្រមាណ ៤៥% នៃចំនួនសរុបនោះ។ ពួកគេក៏បានបញ្ជាក់ផងដែរថា “ចាប់ពីឆ្នាំ២០២៣ តទៅ អ្នកបង្កើតដែលផ្ដោតលើវីដេអូខ្លី អាចចូលរួមជាដៃគូ YouTube (YPP) បានលុះត្រាតែមានអ្នកជាវ ១ពាន់នាក់ និង វីដេអូខ្លីមានចំនួនមើល 10M ដង (10M Shorts Views) ក្នុងរយៈពេល ៩០ថ្ងៃ”

Ttt

សូមជម្រាបផងដែរថា YouTube កំពុងទទួលរងសម្ពាធពី TikTok យ៉ាងខ្លាំង ព្រោះតែកម្មវិធីបណ្ដាញសង្គមថ្មីមួយនេះបានឆក់យកទីផ្សារអស់មួយផ្នែកធំ ដោយប្រើវីដេអូខ្លីៗអមជាមួយសម្លេងតន្រ្តីដើម្បីទាក់ចិត្តមនុស្ស។ មួយរយៈពេលចុងក្រោយ YouTube បានបាត់បង់ថាមពលក្នុងការពង្រីកប្រាក់ចំណូល ហេតុនេះហើយទើបខាងក្រុមហ៊ុនព្យាយាមសាកល្បងបង្កើតយុទ្ធសាស្រ្តទីផ្សារថ្មី ដើម្បីសម្របនឹងតម្រូវការអ្នកប្រើប្រាស់ ព្រមទាំងរកឱកាសទាញចំណូលមកវិញ៕

អត្ថបទដោយ៖ សូ សុខលី

 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth