https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
ហិរញ្ញវត្ថុ
ធ្លាប់តែមានមាស១៤០ពាន់លាន$តែលក់មិនចេញ ឥឡូវស្វីសបើកដៃឲ្យរុស្ស៊ីនាំចូលមាសរាប់តោន

Toeuy Hong

June 23 2022

1.1K

កាលពីខែមីនាឆ្នាំ ២០២២កន្លទៅ​ប្រទេសរុស្ស៊ីមានមាសតម្លៃប្រមាណ១៤០ពាន់លានដុល្លារ តែមិនអាចលក់ឬនាំចេញបានខណៈ​សហរដ្ឋអាមេរិនិងអឺរ៉ុបរួមគ្នាដាក់ទណ្ឌកម្មអំឡុងពេលរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយគ្រែន តែពេលនេះប្រទេសស្វីសដែលជាប្រទេសច្នៃមាសធំបំផុតក្នុងលោកបានបើកដៃឲ្យរុស្ស៊ីនាំចូលមាសរាប់តោន។

បើយោងតាមការចុះផ្សាយសារព័ត៌មាន swissinfo របស់ស្វីសបានឲ្យដឹងថាប្រទេសស្វីបាននាំចូលមាសរបស់រុស្ស៊ីជាលើកដំបូងចាប់តាំងពីសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែនចាប់ផ្ដើមពោលគឺជាការជួញដូរជាលើកដំបូងរវាប្រទេសទាំង២នេះនិងជាការនាំចូលមាសរបស់រុស្ស៊ីចូលប្រទេសអឺរ៉ុប ជាលើកដំបូងចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២នេះផងដែរ។

តាមប្រភពដដែលបានឲ្យដឹងទៀតថាមាសប្រមាណជាជាង៣តោនបានត្រូវបានដឹកទៅកាន់ប្រទេសស្វីចេញពីទឹកដីរបស់រុស្ស៊ីដែលស្មើនឹង២%នៃមាសដែលបាននាំចូលសម្រាប់កែច្នៃក្នុងមជ្ឈមណ្ឌលច្នៃមាសនៅប្រទេសស្វីស។ មាសដែលរុស្ស៊ីនាំចូលទៅប្រទេសស្វីសនេះត្រូវបានរដ្ឋបាលសហព័ន្ធគយរបស់ស្វីសចុះឈ្មោះជា​ដែលត្រូវបានយកទៅកែច្នៃនិងផលិតជាគ្រឿងអលង្កាផ្សេងៗ។​

គួរបញ្ជាក់ផងដែរថារុស្ស៊ីគឺជាប្រទេសដែលទិញមាសស្ដុកទុកច្រើនបំផុតលើពិភពលោកលំដាប់ទី៥ ហើយបច្ចុប្បន្នប្រទេសនេះមានមាសស្ដុកទុកប្រមាណជា២,៣០១តោន។ ប្រទេសរុស្ស៊ីបានបង្កើនការស្ដុកមាសរបស់ខ្លួនជាលំដាប់ក្នុងគោលបំណងដើម្បីធ្វើពិពិធកម្មដោយងាកចេញពីការវិនិយោគជាមួយអាមេរិក។

ដើម្បីទទួលបានការចែករំលែកទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគដើម្បីបង្កើនទ្រព្យ បងប្អូនអាចតាមដាន Faebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង។ ខ្ញុំតែងតែចែករំចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគ ដើម្បីបង្កើនទ្រព្យ និងមានវគ្គបង្រៀនវិនិយោគលើផ្សារភាគហ៊ុនផងដែរ។ លេខ Telegram 098808636៕

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth