អត្ថបទ >
ហិរញ្ញវត្ថុ
ភាគហ៊ុន អេស៊ីលីដាធ្លាក់ថ្លៃក្រោមទីផ្សារ៣៧% ថ្នាក់ដឹកនាំថាជាឱកាសដ៏ល្អវិនិយោគរយៈពេលមធ្យមនិងវែង

Toeuy Hong

August 5 2022

2.2K

ធនាគារ អេស៊ីលីដា​គឺជាធនាគារពាណិជ្ជដំបូងនៅកម្ពុជាដែលឡើងផ្សារមូលបត្រកម្ពុជា( ផ្សារភាគហ៊ុនកម្ពុជា) បោះផ្សាយលក់ភាគហ៊ុនជាសាធារណៈដល់សាធារណជនហើយក្លាយជាភាគហ៊ុនដែលមានការពេញ​និយមបំផុត​ពីអ្នកវិនិយោគលើផ្សារមូលបត្រកម្ពុជា។

 បច្ចុប្បន្នតម្លៃភាគហ៊ុនរបស់​ អេស៊ីលីដាលើផ្សារហ៊ុនបានធ្លាក់ថ្លៃក្រោមតម្លៃ IPO ប្រមាណ៣៧%​ ធ្លាក់មកដល់១០,២០០រៀលក្នុងមួយហ៊ុន បើទោះបីជា​ធនាគារចាស់វស្សាមួយនេះមានស្ថានភាពរឹងមាំនិងរីកចម្រើនជាលំដាប់ក៏ដោយ។

ពាក់ព័ន្ធនឹងភាគហ៊ុន អេស៊ីលីដាធ្លាក់ថ្លៃខណៈធនាគារ​នៅតែរឹងមាំហើយប្រាក់ចំណូលនិងចំណេញកើនឡើង អ្នកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិនិងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ភាគហ៊ុន អេស៊ីលីដា​​ធ្លាក់ថ្លៃខណៈធនាគារនៅតែបន្តភាពរីកចម្រើន ដោយសារតែការធ្វើនិយ័តកម្មភាគហ៊ុនរបស់ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី ទៅឲ្យភាគហ៊ុនិកជាក់ស្តែង ដែលធ្វើឲ្យមានកំណើនការផ្គត់ផ្គង់លើសពីតម្រូវការនៅលើទីផ្សារ និងធ្វើឲ្យតម្លៃភាគហ៊ុនរបស់ធនាគារធ្លាក់ចុះជាបន្តបន្ទាប់។

អ្នកស្រីបានឲ្យដឹងទៀតថា​ ទោះជាហ៊ុនអេស៊ីលីដាធ្លាក់ថ្លៃច្រើនពិតមែន​តែបើយោងតាមការវាយតម្លៃរបស់អ្នកមានជំនាញនិងវីជ្ជាជីវៈ និងស្របតាមកំណើនរបស់ធនាគារប្រកបចីរភាព តម្លៃភាគហ៊ុនរបស់ធនាគារមានតម្លៃស្មើនឹង ៣ដង នៃតម្លៃចុះបញ្ជីក្នុងមួយភាគហ៊ុន ប្រមាណជា ៣៤.៦០០ រៀល (៣ x ១១.៥២៩រៀល)។

អ្នកស្រីបានបង្ហើបផងដែរថា តម្លៃភាគហ៊ុនអេស៊ីលីដានៅលើទីផ្សារបច្ចុប្បន្ន ជាឱកាសដ៏វិសេសវិសាលសម្រាប់វិនិយោគិនរយៈពេលមធ្យម និងវែង ដែលអាចទទួលបានភាគហ៊ុនក្នុងតម្លៃល្អ ពីវិនិយោគិនដែលមានតម្រូវការសាច់ប្រាក់បន្ទាន់បានលះបង់ឱកាសវិនិយោគជាមួយធនាគារ ខណៈដែលធនាគារ បន្តរីកចម្រើនប្រកបដោយចីរភាព និងមានគោលនយោបាយបែងចែកភាគលាភល្អ និងមានកំណើនជារៀងរាល់ឆ្នាំ។ ជាក់ស្តែង ធនាគារបានបែងចែកភាគលាភសម្រាប់ឆ្នាំ២០២១ ចំនួន ៥៤៨រៀល ក្នុងមួយភាគហ៊ុន និងមានចំនួនច្រើនជាងក្រុមហ៊ុនបោះផ្សាយមូលបត្រផ្សេងទៀតនៅផ្សារមូលបត្រកម្ពុជា។

 ដើម្បីទទួលបានការចែករំលែកទាក់ទងនឹងចំណេះហិរញវត្ថុនិងការវិនិយោគដើម្បីបង្កើនទ្រព្យ​ បងប្អូនអាចតាមដានFacebook page របស់ខ្ញុំ​ Toeuy Hong-ទឿយ​ ហុង។​ ខ្ញុំតែងតែចែករំលែកចំណេះដឹងហិរញ្ញវត្ថុនឹងការវិនិយោគនិងមានវគ្គបង្រៀនវិនិយោគលើផ្សារភាគហ៊ុនផងដែរ។​ លេខ​ Telegram 098808636៕

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth