អត្ថបទ >
ហិរញ្ញវត្ថុ
ប្រយ័ត្នរងថ្មបាក់! អគ្គនាយកពន្ធដារ ផ្តាំឱ្យអ្នកទិញឡានតពីគេ ត្រូវពិនិត្យមើលការបង់ពន្ធផ្លូវឱ្យច្បាស់

Sokly So

September 22 2022

5.5K

នៅក្នុងកម្មវិធី “ពន្ធដារកម្ពុជា”​ ក្រោមប្រធានបទស្ដីពី “ការយល់ដឹងអំពីពន្ធដារ”​ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានផ្ដែផ្តាំឱ្យអ្នកដែលទិញឡានតពីគេ ត្រូវចេះពិនិត្យមើលការបង់ពន្ធផ្លូវឱ្យបានច្បាស់លាស់ចៀសវាង ខាតលុយបង់ពន្ធជំនួសគេក្រោយពេលទិញរួច។

Lan

ឯកឧត្តមបានលើកឡើងថា​ “ជួនកាលរថយន្តខ្លះខានបង់ពន្ធផ្លូវ៥ឆ្នាំទៅហើយ ប៉ុន្តែម្ចាស់ការាស់ ឬម្ចាស់ឡាននោះយកទៅដាក់លក់ធម្មតា ដល់ពេលអ្នកទិញមិនបានដឹង ហើយយកទៅប្រកាសពន្ធស្រាប់តែត្រូវបង់សរុបដោយខ្លួនឯងតែម្ដង”។ ប្រសិនបើជួបករណីបែបនេះ ឯកឧត្តម លើកទឹកចិត្តឱ្យអ្នកទិញដែលរងគ្រោះ ស្នើទៅកាន់អ្នកលក់រថយន្តនោះឱ្យជួយចេញថ្លៃបង់ពន្ធជាមួយខ្លួនដែរទៅ។

ដើម្បីបង្ការខ្លួនពីបញ្ហាខាងលើនេះ អគ្គនាយកពន្ធដារ បានណែនាំឱ្យអ្នកដែលចង់ទិញយានយន្ត ត្រូវមានការប្រុងប្រយ័ត្ន ពិនិត្យមើលប្រវត្តិពន្ធរបស់យានយន្តទាំងនោះឱ្យបានហ្មត់ចត់ មុននឹងសម្រេចចិត្តទិញបន្តពីគេ។ ប្រសិនបើឃើញថារថយន្តនោះមិនទាន់បង់ពន្ធទេ ប្រាប់ម្ចាស់គេឱ្យបង់ឱ្យហើយសិនទៅ បើមិនដូច្នោះទេ អាចចរចារឱ្យអ្នកលក់ លក់ក្នុងតម្លៃពិសេសណាមួយដើម្បីជួយសម្រួលដល់ការចំណាយរបស់អ្នកទិញបានខ្លះ។

Tax

ឯកឧត្តមអគ្គនាយកពន្ធដារបានគូសបញ្ជាក់ផងដែរថា “កន្លងមកខាងពន្ធដារតែងតែជួយសម្របសម្រួល ធ្វើយ៉ាងណាដើម្បីអាចសម្រាកបន្ទុកដល់អ្នកទិញដែលជាជនរងគ្រោះ ប៉ុន្តែទោះជាយ៉ាងណាក៏មិនអាចជួយបានទាំងស្រុងដែរ ដូច្នេះហើយមុននឹងទិញឡានតពីគេសូមពិនិត្យប្រវត្តិបង់ពន្ធឱ្យបានច្បាស់លាស់ផង”៕

អត្ថបទដោយ៖ សូ សុខលី

 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth