ក្រោយ ចេញ Explore Feed ហ្វេសប៊ុក ចេញមុខងារថ្មីទៀត ធ្វើឲ្យម្ចាស់ page បះជើងលើកទី២

0
36

កាលពី ខែ តុលា​​ ឆ្នាំ ២០១៧ កន្លងទៅនេះ Facebook  បានចេញមុខងារថ្មី គឺ Explore Feed ដែលធ្វើឲ្យម្ចាស់ page ជាពិសេស អ្នករកស៊ីអនឡាញស្ទើរតែដួលបះជើងទៅហើយ។ នៅក្នុងឆ្នាំថ្មី ២០១៨នេះ Facebook ក៏បានធ្វើការកែកុនមុខថ្មីបន្ថែមទៀត ដែលអាចនឹងធ្វើឲ្យម្ចាស់ page ត្រូវដួលបះជើងជាលើកទី២។

មុខងារថ្មី ដែល Facebook បានធ្វើការកែកុនគឺ ទៅលើ New Feeds ដោយបានដាក់អាទិភាពឲ្យអ្នកប្រើប្រាស់ Facebook ឃើញ ​New Feed នូវរាល់ការ post របស់មិត្តភក្តិ ឬសមាជិកគ្រួសារ ជាជាងឃើញថា ការ post របស់ pages ផ្សេងៗ ដូច ខាងបណ្ដាញផ្សព្វផ្សាយ page ក្រុមហ៊ុនយីហោធំ និងpage ផ្សេងៗជាច្រើនទៀត។

នៅក្នុងករណីនេះ Facebook នឹងយកចិត្តទុកដាក់ នឹងឲ្យតម្លៃខ្ពស់នូវរាល់ការ post ណាដែលមានការ សន្ទនាគ្នា និងទំនាក់ទំងមានប្រយោជន៍ជាមួយមិត្តភក្តិនិង សមាជិកគ្រួសារនៃអ្នកលេង Facebook តែមិនសូវឲ្យតម្លៃទៅលើ វីដេអូ ព័ត៌មាន និងការ post ខាងផ្នែកអាជីវកម្ម ដែលអ្នកប្រើប្រាស់ ហាក់មានភាពអសកម្មដោយគ្មានការ comment ឬ share នៅលើការ post ទាំងនោះ។

លោក Mark Zuckerberg ស្ថាបនិក ​Facebook បានលើកឡើងថា តាមការស្រាវជ្រាវ បានបង្ហាញថា សុខុមាលភាពនៃ អ្នកប្រើប្រាស់ Facebook គឺ អ្នកប្រើប្រាស់ Facebook ដើរត្រូវផ្លូវ ប្រសិនបើពួកគេ ប្រើសម្រាប់ទំនាក់ទំនងជាមួយមិត្តភក្តិនិងគ្រួសារ ជាជាង ការអានអត្ថបទ និងមើលកវីដេអូ ដែលមើលទៅដូចមានភាពអសកម្មចំពោះពួកគេ។ ដូច្នេះ សម្រាប់ឆ្នាំថ្មី ២០១៨នេះ អ្នកនឹងមិនសូវឃើញការ post contents ជាលក្ខណៈសាធារណៈនោះទេ ដូចជា ការ post ខាងផ្នែក business, យីហោ និងខាងបណ្ដាញផ្សព្វផ្សាយជាដើម។

យ៉ាងបីជាយ៉ាងណាក៏ដោយ Facebook នៅតែឲ្យតម្លៃ ទៅលើ ម្ចាស់ page ខាងផ្នែក business, យីហោ និងខាងបណ្ដាញផ្សព្វផ្សាយ ប្រសិនបើពួកគេ អាចបង្កើតនូវ content ដែលជួយបង្កើតឲ្យមានការសន្ទនាគ្នានៃ អ្នកប្រើប្រាស់ Facebook នោះទើបការ post របស់ម្ចាស់ page ទាំងនោះនឹងត្រូវបង្ហាញលើ New Feed នៃ អ្នកប្រើប្រាស់ Facebook។ វាគ្មានអ្វីប្លែកទេ ប្រសិនបើម្ចាស់ page ចង់ឲ្យ ការ post នូវ content ទៅដល់ក្រសែភ្នែកមនុស្សជាច្រើន នោះពួកគេត្រូវចំណាយលុយ ការរយៈ ការ boostនូវ រាល់ការ post របស់ពួកគេ។

តាមពិតទៅ ​Facebook ធ្វើដូចនេះ ដើម្បី ឲ្យអ្នកប្រើប្រាស់ ចេះប្រើ Facebook ឲ្យត្រូវផ្លូវ តាមរយៈការបង្កើនគុណភាពនៃ ការទំនាក់ទំនងជាមួយ មិត្តភក្តិ និង គ្រួសារ ជាជាងទៅតាមដាន់ព័ត៌មានមួយចំនួនដែលជាព័ត៌មានមិនពិត។ ជាពិសេស Facebook ក៏បានអះអាងថា ការធ្វើបែបនេះ អាចជួយឲ្យអ្នកប្រើប្រាស់ ​Facebook ចំណាយពេលលេង Facebook កាន់តែតិចជាងមុន ព្រោះ ពេលពួកគេបើក Facebook មិនសូវ មានអ្វីប្លែក នោះទេ ដោយឃើញតែការ ​post របស់មិត្តភក្តិប៉ុណ្ណោះ ដែលធ្វើឲ្យពួកគេឆាប់ធុញហើយឈប់លេង៕

អត្ថបទដោយ៖ ហុង

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here