កម្ពុជា បញ្ចូល មុខវិជ្ជាភាសាអង់គ្លេសនៅកម្រិត បឋមសិក្សា ខណៈ ចំណេះដឹងហិរញ្ញវត្ថុនឹងបញ្ចូលក្នុងពេលឆាប់ៗ

0
20

ក្រសួងអប់រំយុវជន នឹង កីឡា បានដាក់បញ្ចូលមុខវិជ្ជា ភាសាអង់គ្លេស នៅក្នុងកម្មវិធីសិក្សា នៅកម្រិតបឋម សិក្សាចំណេះដឹងទូទៅពីថ្នាក់ទី ៤ ដល់ថ្នាក់៦ ដើម្បីផ្ដល់ឱកាស ឲ្យសិស្សបានសិក្សាជាមូលដ្ឋានដំបូងនៃ ភាសាអង់គ្លេស​សម្រាប់ជាគ្រឹះ ក្នុងការបន្តការសិក្សានៅកម្រិតមធ្យមសិក្សា។

ដើម្បី អនុវត្តន៍ កម្មវិធីសិក្សា និងសៀវភៅ​សិក្សា​គោល ភាសាអង់គ្លេស ឲ្យមានប្រសិទ្ធភាព គ្រប់គ្រឹះស្ថាន សិក្សាបឋមសិក្សា ចំណេះដឹងទូទៅ សាធារណៈទាំងអស់ ត្រូវប្រើប្រាស់សៀភៅភាសាអង់គ្លេស “ English grade 4, grade 5 and grade 6 ជាសៀវភៅសិក្សាគោលតែមួយគត់ ក្នុងការបង្រៀននិងរៀន នៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។

ជាមួយគ្នានេះដែរក្រសួងអប់រំយុវជន នឹង កីឡាគ្រោងនឹង ដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាថ្នាក់មធ្យមសិក្សាកម្រិត១និង២ ចាប់ពីថ្នាក់ទី៧ ដល់ ទី១២ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ ក្រោមកិច្ចសហការជាមួយធនាគារជាតិនៃ កម្ពុជា។

គម្រោង បញ្ចូលអក្ខរកម្មផ្នែកហិរញ្ញវត្ថុ ចូលក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ របស់ក្រសួង អប់រំ នឹង ផ្ដល់ឱកាសឲ្យកុមារកម្ពុជា អាចទទួលបានការអប់រំ ផ្នែកហិរញ្ញវត្ថុ ចាប់ពីកុមារភាពទៅ។ មិនតែប៉ុណ្ណោះ សិក្សានុសិស្ស នឹងទទួលបានការអប់រំអំពី គន្លឹះសំខាន់ៗ ទាក់ទងទៅនឹងការ សន្សំ ការខ្ចី និងការ គ្រប់គ្រងហិរញ្ញវត្ថុជាដើម។

បើយោង តាមប្រសាសន៍របស់ លោកជំទាវ ជា សិរី អគ្គនាយក បច្ចេកទេស នៃ​ធនាគារជាតិ នៃ​កម្ពុជា បានលើកឡើងថា ការអប់រំផ្នែកហិរញ្ញវត្ថុ គួរត្រូវបានផ្ដល់ជូនកុមារកម្ពុជាចាប់ពីអាយុតិចទៅ ដើម្បីឲ្យពួកគេមានមូលដ្ឋានគ្រឹះក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់នាថ្ងៃអនាគត។

ការ បញ្ចូល ចំណេះដឹងហរិញ្ញវត្ថុ ក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ ចាប់ពីថ្នាក់បឋមឡើងទៅ គឺជារឿងដ៏ល្អមួយ ព្រោះបច្ចុប្បន្ននេះ ប្រជាជនកម្ពុជា មានប្រមាណជា ១៧ ទៅ ១៨ភាគរយប៉ុណ្ណោះដែលមានចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ។

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here