ក្បួនរកលុយយកទៅវិនិយោគដ៏មានប្រសិទ្ធភាពពីជនជាតិជីហ្វ

0
25

តាំងពីសម័យបុរាណមក អ្នកជំនួញជាជាតិសាសន៍ជីហ្វ ត្រូវបានគេដាក់ឈ្មោះថា ជាអ្ន​កឆក់ឱ​កា​ស​។ ប្រយោគថា «ឆក់ឱកាស» នេះ ពីអតីតកាលមានន័យមិនសូវល្អនោះទេ ក្នុងផ្នត់គំនិត​រក​ស៊ីទូ​ទំា​ងពិភពលោក។ ចំណុចពិសេសមួយទៀតរបស់ជនជាតិជីហ្វ គឺវិធីសាស្ត្ររកទុនមកវិនិយោគ ដោយភាពប៉ិនប្រសប់ ទោះបីជាពួកគេគ្មានទុនគ្រប់គ្រាន់ក្នុងការបើកអាជីវកម្មក៏ដោយ។

ជនជាតិជីហ្វមានច្បាប់ធ្វើជំនួញថា «ពេលដែលគ្មានប្រាក់ ត្រូវតែខ្ចី ពេលដែលមានប្រាក់ចាំសង់វិញ អ្នកដែលមិនហ៊ានខ្ចីប្រាក់តែងតែគ្មានថ្ងៃក្លាយជាអ្នកមានអស់មួយជីវិត»។ បើគិតថារកស៊ីរបរនឹងចំណេញហើយ ត្រូវ​តែហ៊ានប្រថុយ មិនខ្លាចខាតនោះទេ វីធីសាស្ត្របង្កើតភាពស្តុកស្តម្ភសម្រាប់ការ​ប្រថុយ​ក្នុ​ង​កា​រ​រកស៊ីបែបនេះ​ ជាវិធីសាស្ត្របណ្តាក់ទុន ដែលអ្នកជំនួញជីហ្វ ធ្វើឲ្យពិភពលោកទ​ទួលស្គាល់​កន្លងមក។

ជនជាតិជីហ្វមិនរងចំាឱកាសនោះទេ ព្រោះឱកាសដែលកើតមកស្រួលៗ តែងមានបុគ្គលច្រើនណាស់ក៏ឃើញឱកាសដូចគ្នាដែរ ចឹងឱកាសដែលអាចចាប់បានកាន់តែតិច។ ពួកគេតែងស្វែងរកឱកាសណា ដោយកម្រ ព្រោះឱកាសកម្រ គឺជាកំណប់ចាយមិនចេះអស់ឡើយ។

ចំណែក ការគិតតែសន្សំប្រាក់តែម្យ៉ាងនឹងធ្វើឲ្យយើងក្រជារឿយៗ ថែមទំាងធ្វើឲ្យគំនិតទាល់ច្រក។ អារម្មណ៍នឹងបានគ្រប់គ្រងភាពស្តុកស្តម្ភដែរទេ? គំនិតរបស់សេដ្ឋីបង្កឲ្យតើទ្រព្យសម្បត្តិ ថែមទំាងឆ្លុះបញ្ចំាងឲ្យឃើញដល់ចរិត ឬកពាគំនិតធំទូលាយស្រស់សង្ហារបស់បុគ្គលម្នាក់នោះ ចំណែកគំនិតរបស់អ្នកក្របែរជានំាមកនូវភាពក្រីក្រ ព្រោះនៅក្នុងខួរក្បាលរបស់គេមិនដែលមានក្តីសង្ឃឹមថានឹងចង់មានបានទេ។

ចំពោះមនុស្សដែលផ្តល់ការសំខាន់លើការសន្សំលុយជ្រុលហួសហេតុពេក តែងតែគ្មានថ្ងៃក្លាយជាមហាសេដ្ឋីបានទេ ទំាងនេះមិនមានន័យថា ការសន្សំប្រាក់ទុកខុសនោះទេ។ ចំណុចសំខាន់របស់បញ្ហាស្ថិតនៅត្រង់ថា អ្នកមិនគួរគិតែសន្សំទុកតែម្យ៉ាងទៀតនោះទេ ព្រោះភាពកំណាញ់មិនចាយលុយសន្សំនៅពេលចាំបាច់ ជាឧបស្គដែលធ្វើឲ្យអ្នកបាត់បង់ឱកាសវិនិយោគ៕

«បើគិតតែសន្សំប្រាក់ទុក ប្រាកដជាក្រអស់មួយជីវិត»

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here