ធនាគារជាតិ គ្រោង បើកដំណើរផ្លូវការ សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ នៅដើមឆ្នាំ២០១៨នេះ

0
6

ធនាគារជាតិនៃ កម្ពុជា បាននឹងកំពុងសាងសង់ សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ដែលគ្រោងនឹងសម្ពោធបើកដំណើរការជាផ្លូវការនៅ ដើមឆ្នាំ២០១៨ នេះបើយោងតាម ហ្វេសប៊ុករបស់ធនាគារជាតិនៃ កម្ពុជា។

ធនាគារ នៃ កម្ពុជា បានកសាង សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុនេះ ឡើង តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៩។

សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុនេះ មានឈ្មោះថា “ព្រះស្រី​ឦសានវរ្ម័ន” ត្រូវបានបង្កើតឡើងដើម្បីចងចក្រប្រវត្តិនៃការវិវត្តិរីកចម្រើន នៃ ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងតួនាទីធនាគារ កណ្ដាលនិង រូបិយវត្ថុ ក្នុងការរួមចំណែកអភិវឌ្ឍនសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជាតាំងពី សម័យមុនអង្គររហូតដល

បច្ចុប្បន្ន។

បច្ចុប្បន្ននេះ អគារ សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រី​ឦសានវរ្ម័ន កំពុងត្រូវបានសាងសង់ ជិតរួចរាល់ហើយ ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូចពេញ។

គួរជម្រាបផងដែរ ធនាគារជាតិនៃ កម្ពុជាក៏មានគម្រោង សាងសងអគារថ្មី នៅទីតាំងអគារចាស់( អគារបច្ចុប្បន្ន) ហើយគម្រោងសាងសង់អគរថ្មីនេះ គ្រោងចាប់ផ្ដើមដំណើរការសាងសង់ក្នុងឆ្នាំ ២០១៨នេះ។ អគារថ្មីរបស់ធនាគារ ជាតិនៃ កម្ពុជា នឹងក្លាយទៅជាអគារការិយាល័យធ្វើការរបស់រដ្ឋមួយដ៏មានស្រស់ស្អាត ដែលនឹងផ្ដល់បរិយាកាសការងារល្អដល់មន្រ្តីបុគ្គលិកដែលបម្រើការងារនៅធនាគារជាតិផ្ទល់៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here