Domino សហការជាមួយ Ford សាកល្បងដឹក Pizza ដោយរថយន្តបើកបរស្វ័យប្រវត្តិ

0
22

Domino សហការជាមួយ Ford សាកល្បងដឹក Pizza ដោយរថយន្តបើកបរស្វ័យប្រវត្តិ ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិច ដើម្បីជាការឆ្លើយតបនឹងតម្រូវការរបស់អតិថិជននិងបញ្ជាក់ពីការអភិវឌ្ឍន៍នៃរថយ​ន្តស្វ័យប្រវត្តិផងដែរ។

ការសាកល្បងនេះ Ford មិនទាន់ឲ្យរថយន្តនេះបើកបរស្វ័យប្រវត្តិខ្លួនឯងនោះទេ គឺស្ថិតក្រោមការត្រួតពិនិត្យរបស់វិស្វករ Ford ដើម្បីត្រួតពិនិត្យលើបញ្ហាបច្ចេកទេស ចំណុចខ្វះខាត និងដើម្បីធានាសុវត្ថិភាព ។

លោក Sherif Marakby អនុប្រធានក្រុមហ៊ុន Ford ឲ្យដឹងថា Ford មិនចង់ធ្វើឲ្យសម្រេចកិច្ចការ ១០០% ទើបដាក់បញ្ចេញរថយន្តនោះទេ តែ Ford ចង់ចាប់ផ្តើមធ្វើវាបន្តិចម្តង ហើយធ្វើការស្រាវជ្រាវបន្តទៀត ។

អតិថិជនអាចកុម្ម៉ង់ Pizza របស់ខ្លួនតាមរយៈ Domino App ហើយពួកគេនឹងទទួលបានលេខកូដ៤ខ្ទង់ផ្ញើចូលលេខទូរស័ព្ទ ដើម្បីប្រើប្រាស់ដោះសោរយក Pizza នៅក្នុងទូរកម្តៅ ។ រាល់ការទំនាក់ទំនងពត៌មាននឹងត្រូវដាក់ឲ្យប្រើប្រាស់តាមរយៈអេក្រង់និងឧបករណ៍បំពងសម្លេងភ្ជាប់ជាមួយរថយន្ត ។

គួរបញ្ជាក់ថាក្រុមហ៊ុន Ford ក៏មិនខុសពីក្រុមហ៊ុនដទៃទៀតដែរ ដែលកំពុងបោះទុនជាច្រើនក្នុងការវិនិយោគលើបច្ចេកវិទ្យារថយន្តស្វ័យប្រវត្តិ ហើយរថយន្តទាំងនេះអាចនឹងបញ្ចេញលើទីផ្សារជាផ្លូវការនៅឆ្នាំ ២០២១ ចំណែកក្រុមហ៊ុន Ford គ្រោងបោះទុនប្រមាណ ១០០០ លានដុល្លារក្នុងការចាប់ផ្តើមបច្ចេកវិទ្យានេះ ។

លោក Marakby បន្តថា នេះជាលើកដំបូងដែល Ford បានសហការជាមួយ Domino លើគម្រោងសាកល្បងរថយន្តស្វ័យប្រវត្តិ ។ ហើយអ្វីដែលគេកំពុងធ្វើនឹងនាំផលចំណេញឲ្យភាគីទាំងសងខាងកាន់តែច្រើន ។

គួរបញ្ជាក់ថា ក្រៅពីរថយន្តបើកបរស្វ័យប្រវត្តិ Domino Pizza ធ្លាប់បានអនុវត្តន៍បច្ចេកវិទ្យាដឹកជញ្ជូនផ្សេងៗ ដូចជាការដឹកជញ្ជូនដោយប្រើរូប៉ូតជាដើម ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here