ប្រទេសមហាអំណាចធំៗ៤ ប្រកាសបញ្ឈប់ប្រើប្រាស់និងនាំចូលរថយន្តប្រើប្រេងសាំង

0
35

ស្របពេលនៃការវិវឌ្ឍន៍បច្ចេកវិទ្យាកាន់តែទំនើបឡើងៗ ធ្វើឲ្យពិភពលោកក៏កាន់តែមានបញ្ហាបរិស្ថានកាន់តែធ្ងន់ធ្ងរខ្លាំងទៅៗ។ មូលហេតុទាំងនេះហើយធ្វើឲ្យប្រទេសមហាអំណាចធំៗមួយចំនួនរិះរកវិធីផ្សេងៗដើម្បីទប់ស្កាត់នៃការឡើងកម្តៅ និងការបំពុលបរិស្ថាន។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលប្រទេសធំៗចំនួន៤ ក្នុងទ្វីបអឺរ៉ុបចំនួន២ប្រទេសនិងនៅអាស៊ី២ប្រទេស បានប្រកាសពីគម្រោងរបស់ខ្លួនដើម្បីបិទបញ្ឈប់ការនាំចូល និងការផលិតឲ្យប្រើប្រាស់នូវរថយន្តប្រើប្រេងសាំងនៅអំឡុងពេល២សត្សវត្តន៍ខាងមុខ។ ម្យ៉ាងវិញទៀត ការបញ្ឈប់ការផលិតនិងប្រើប្រាស់រថយន្តប្រើប្រេងសាំងនេះ គឺដើម្បីបង្ការផលប៉ះពាល់ដល់បរិយាកាស និងការប្រែប្រួលកម្តៅពិភពលោកសព្វថ្ងៃ ដោយជំនួសមកវិញនូវការប្រើរថយន្តដើរដោយថាមពលអគ្គីសនីជំនួសវិញ។

ប្រទេសមហាអំណាចទាំង៤ដែលបានប្រកាសនឹងឈប់ប្រើរថយន្តប្រេងសាំងមុនគេនោះ មានដូចជា៖

ចក្រភពអង់គ្លេស និងប្រទេសបារាំង៖

រដ្ឋាភិបាលអង់គ្លេស បានធ្វើការគាំទ្រនូវគម្រោងបញ្ឈប់ប្រើប្រាស់រថយន្តប្រេងសាំងឲ្យបានមុនឆ្នាំ ២០៤០។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានសម្រេចបញ្ចេញថវិកាសម្រាប់គម្រោងនេះចំនួន ៣,២៥៥លានអឺរ៉ូ លើការទប់ទល់និងការឡើងកម្តៅនិងបំផ្លាញបរិស្ថានដោយសារផ្សែងបំពុលពីរថយន្តប្រើប្រេងសាំង។ ចំនែករដ្ឋាបាលភិបាលបារាំងនៅមិនទាន់បញ្ចេញនូវកញ្ចប់ថវិកានេះនៅឡើយទេ ប៉ុន្តែគេឃើញថាកាលពីឆ្នាំមុន បារាំងបាននាំចូលរថយន្តអគ្គីសនីជាង២លានគ្រឿង ហើយនឹងបង្កើនការផលិតនិងប្រើប្រាស់រថយន្តថាមពលអគ្គីសនីឲ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីឈានទៅបញ្ជប់រថយន្តប្រេងសាំង  ។

ប្រទេសឥណ្ឌា និងប្រទេសចិន

រដ្ឋាភិបាលឥណ្ឌាគ្រោងបញ្ឈប់ការនាំចូលរថយន្តប្រើប្រេងសាំងឲ្យបានមុនឆ្នាំ២០៣០ ដោយសារប្រជាជនឥណ្ឌាកាន់តែច្រើនឡើងខ្លាំង ហើយការប្រើប្រាស់រថយន្តប្រេងសាំងក៏មានសន្ទុះខ្លាំងគួរឲ្យបារម្មណ៍ដល់បរិស្ថានក្នុងប្រទេស។ កក្តានេះហើយធ្វើឲ្យរដ្ឋាភិបាលឥណ្ឌាបានប្រកាសពីគម្រោងបញ្ឈប់ការនាំចូលរថយន្តប្រើប្រេងសាំង ជំនួសវិញដោយរថយន្តប្រើថាមពលអគ្គីសនីជាបណ្តើរៗ។ ចំណែករដ្ឋាភិបាលចិន បានកំពុងចាប់ផ្តើមហាមឃាត់រថយន្តប្រើប្រេងសាំងជាបណ្តើរៗផងដែរ ដោយសារបច្ចុប្បន្នការបំពុលបរិស្ថាននៅក្នុងទីក្រុងធំៗរបស់ចិន កាន់តែគម្រាមកំហែងខ្លាំងឡើងៗ៕

អត្ថបទដោយ៖ Ly DavidPang

LEAVE A REPLY

Please enter your comment!
Please enter your name here