«កុំ»១០យ៉ាង ជួយអ្នកឲ្យហ៊ានជម្នះគ្រប់ឧបសគ្គ

0
28

ភ្នំពេញ៖ កំចាត់ចោលភាពអាត្មានិយមកាន់តែច្រើន អំណាចអ្នកនឹងកាន់តែខ្លាំង ! ស្វែង រកការ ចាប់ ផ្តើម វាគ្មានទីបញ្ចប់ទេ កុំអនុញ្ញាត្តិឲ្យការភ័យខ្លាចមករំខានការងារត្រឹមត្រូវរបស់អ្នកឲ្យសោះ។

របស់សព្វយ៉ាងដែលយើងកំពុងតែពេញចិត្ត និងមិនពេញចិត្ត វាគ្រាន់តែជាគ្រឿងផ្សំមកពីដី ទឹក ភ្លើង ខ្យល់ តែប៉ុណ្ណោះ បើអ្នកមិនបានពិចារណាឲ្យរឿយៗទេ អ្នកនឹងជាប់ជំពាក់ កាល បើជាប់ ជំពាក់ អ្នក មិន អាចចាកចេញពីលោកនេះបានឡើយ។

អំពើអាក្រក់នៅក្នុងលោក បើទោះជាមនុស្សអាក្រក់ឲ្យតំលៃ ក៏វានៅតែជាអំពើអាក្រក់ ដែល សូម្បី តែ មនុស្ស អាក្រក់ដូចគ្នាក៏ស្អប់ខ្ពើម ព្រោះវាជាអំពើថោកទាប អំពើល្អ ទោះជាអ្នកណា មិនឲ្យតំ លៃ ក៏នៅ តែអាច កំចាត់សភាវៈអាក្រក់បានដែរ។

និរន្តរភាពក្នុងលោក គឺជាអន្តរកម្មរវាង អំពើល្អ និងអំពើអាក្រក់ ដែលប្រយុទ្ធ ដើម្បីសាងអត្ថិភាព នៃលោក រៀងៗ ខ្លួន បើនិយាយឲ្យដល់ទីជំរៅ ជីវិត គឺជាសមរភូមិនៃអាតូមនេះឯង!

ខាងក្រោម នេះ គឺ«កុំ»១០ យ៉ាង នាំចិត្ត ឲ្យរីករាយ៖

១-កុំប្រៀបធៀបៈ បើចង់ប្រៀបធៀបត្រូវគិតឲ្យឃើញថាខ្លួនខ្លាំង កុំប្រៀបធៀបឲ្យឃើញ ថាខ្លួនអន់ ថោក ទាប ទន់ ខ្សោយជាងគេ ។

២- កុំប្រកួតប្រជែងៈ លទ្ធផលរបស់វានាំមកតែភាពក្តៅក្រហាយតែប៉ុណ្ណោះ ។

៣-កុំរិះគន់ៈ វាជាអំពើរបស់មនុស្សទន់ខ្សោយទេ ជីវិតគ្មានអ្វីទៀងទាត់ឡើយ កង់ត្រាចកង់ធ្នង់ ម្តងគេម្តងយើងទេ ។

៤-កុំខឹងច្រើនៈ វាបានត្រឹមតែបំផ្លាញខ្លួនឯង វាគ្មានបានជួយអ្វីដល់យើងឡើយ មិនចាំបាច់ខឹង ក៏គេដោះ ស្រាយបញ្ហាបានដែរ ។

៥-កុំសោកស្តាយៈ រឿងកន្លងហួសគឺវាហួសអស់ទៅហើយ យើងអាចកែប្រែបាន គឺនៅ ថ្ងៃខាង មុខ ដើម្បី កុំឲ្យមានកំហុសតទៅទៀត ។

៦-កុំបារម្ភច្រើនៈ ក្តីបារម្ភមិនបានជួយឲ្យបញ្ហានៅថ្ងៃស្អែកធូរស្រាលនោះទេ វាបានត្រឹមតែលួច យក ភាព រីករាយ នៅថ្ងៃនេះទៅតែប៉ុណ្ណោះ បើដេកឲ្យលក់ ភ្ញាក់ឡើង មានកម្លាំង ទុក ដោះស្រាយ បញ្ហា នៅថ្ងៃ ស្អែកវិញល្អជាង។

៧-កុំស្តីបន្ទោសៈ ឲ្យតែជាមនុស្សគឺនៅតែមានកំហុសជាធម្មតា គេខុសហើយគេក៏ចេះ ឈឺចាប់នឹង កំហុសនេះ ដែរយើងមិនចាំបាច់ស្តីបន្ទោសបន្ថែមទៀតនោះទេ ជួយគ្នា ស្វែង រកដំណោះ ស្រាយ កែប្រែ កំហុស វិញល្អជាង។

៨-កុំតូចចិត្ត កុំបន្ទោសខ្លួនឯងៈ វាជារោគសញ្ញាធ្លាក់ទឹកចិត្តដែលនាំឲ្យខូចសុខភាពផ្លូវចិត្តខ្លួនឯងទេ ក្រោកឈរឡើង ហើយបន្តដំណើរទៅមុខទៀត លោកនេះមិនមែនត្រូវបញ្ចប់តែត្រឹមនេះទេ ។

៩-កុំភ័យខ្លាចៈ វាមិនបានជួយឲ្យបញ្ហាបានធូរស្រាលនោះទេ វាកាន់តែធ្វើឲ្យបញ្ហា ធំឡើង តែ ប៉ុណ្ណោះ ដោយសារការភ័យខ្លាច វានាំយើងឲ្យធ្វើខុសក៏មាន ឲ្យគ្រោះថ្នាក់ក៏មាន ។

១០-ធ្វើចិត្តឲ្យរីករាយ សើចដោយការពេញចិត្តយ៉ាងតិចបានម្តងក្នុងមួយថ្ងៃ ពិសេស នៅពេល អ្នក មិន អាចព្រលែង ចោល រឿងខាង លើណាមួយបាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here