អាជីវករ ប្ដូរប្រាក់មិនមានអាជ្ញាប័ណ្ណឬ អាជ្ញាប័ណ្ណអស់សុពលភាព ត្រូវដាក់ពាក្យស្នើសុំធនាគារជាតិ ឲ្យបានមុនដំណាច់ឆ្នាំនេះ

0
11

ធនាគារជាតិនៃ កម្ពុជា បានប្រកាសថា គ្រប់អាជីវករទាំងអស់ កំពុងប្រកបអាជីវកម្មប្ដូរប្រាក់ដែលមិនមានអាជ្ញាប័ណ្ណ/លិខិតអនុញ្ញាតប្រកបអាជីវកម្មប្ដីរប្រាក់ ឬមានអាជ្ញាប័ណ្ណ/លិខិតអនុញ្ញាតប្រកបអាជីវកម្មប្ដូរប្រាក់ដែលចេញដោយធនាគារជាតិនៃកម្ពុជា ប៉ុន្ដែ អាជ្ញាប័ណ្ណឬលិខិតទាំងនោះអស់សុពលភាព ត្រូវមានកាតព្វកិច្ច មកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ/លិខិតអនុញ្ញាតប្រកបអាជីវកម្មប្ដូប្រាក់ ឬ ដាក់ពាក្យស្នើសុំសុពលភាពបន្ត ឲ្យបានរួសរាន់មុនដំណាច់ឆ្នាំ ២០១៧នេះ។

ចំពោះអាជីវករដែលមានទីតាំងប្រកបអាជីកម្មនៅភ្នំពេញ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ/លិខិតអនុញ្ញាតប្រកបអាជីវកម្មប្ដូប្រាក់ ឬ ដាក់ពាក្យស្នើសុំបន្ត សុពលភាព នៅទីស្នាក់ការកណ្ដាល ធនាគារជាតិនៃ កម្ពុជាដែលមានទីតាំងតាមបណ្ដោយ មហាវិថីព្រះនរោត្ដម។

រីឯ អាជីវករដែលកំពុងប្រកបអាជីវកម្មតាមបណ្ដាខេត្ត-ក្រុងត្រូវដាក់ពាក្យស្នើរសុំនៅតាម ទីស្នាក់ការធនាគារជាតិនៃ កម្ពុជា សាខាខេត្ត-ក្រុងអ្នកកំពុងប្រកបអាជីវកម្ម។

ទន្ទឹមនឹង នេះ ដើម្បីសម្រួល ដល់ការដាក់ពាក្យ ស្នើសុំអាជ្ញាប័ណ្ណ/លិខិតអនុញ្ញាតប្រកបអាជីវកម្មប្ដូប្រាក់ ឬ ដាក់ពាក្យស្នើសុំសុពលភាពបន្ត ធនាគារជាតិនៃ​កម្ពុជា បានរៀបចំឯកសារមួយចំនួន សម្រាប់អាជីវករ បំពេញបែបបទ ដែលឯកសារទាំងនោះ អាចទាក់ទងផ្ទាល់ទៅមន្រ្តីធនាគារជាតិ នៅទីស្នាក់ការកណ្ដាកឬ សាខាខេត្ត-ក្រុង

គួរជម្រាបផងដែរថា ករណីខកខានមិនបាន អនុវត្តន៍តាម ខ្លឹមសាខាងលើ ធនាគារជាតិនៃ កម្ពុជា នឹងធ្វើការពិន័យ ឬមានវិធានការសមស្របតាមច្បាប់ជាធរមាន៕

អត្ថបទដោយ៖ ហុង

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here