រោងចក្រស៊ីម៉ង់ដ៏ធំនៅខេត្តកំពតតម្លៃជាង២៦២លានដុល្លារនឹងដំនើរការផលិតនៅខែវិច្ឆិកាខាងមុខ

0
53

រោងចក្រស៊ីម៉ង់ដ៏ធំជាងគេបង្អស់នៅកម្ពុជាមានតម្លៃជាង២៦២លានដុល្លារស្ថិតនៅស្រុកទូកមាស ខេត្តកំពត នឹងចាប់ដំណើរការផលិតស៊ីម៉ង់ដំបូងនៅខែវិច្ចិការឆ្នាំ២០១៧ខាងមុខនេះហើយ។

លោកឧញ៉ា លាង ម៉េង  ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក្រុមហ៊ុន​ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានមានប្រសាសន៍ថា ការវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះ រោងចក្រ​ស៊ីម៉ងត៍​ នេះ​នឹង​ក្លាយជា​រោងចក្រ​ស៊ីម៉ងត៍​ដែល​ធំជាងគេ និង​ទំនើប​បំផុត​ដោយ​ប្រើ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

លោកបានបន្តថា មិនតែប៉ុណ្ណោះ អតិថិជន​នឹង​ទទួលបាន​ផលិតផល​ស៊ីម៉ងត៍​ពី​វត្ថុធាតុដើម​ដែលមាន​គុណភាព​ខ្ពស់បំផុត​ជាមួយនឹង​ប្រព័ន្ធគ្រប់គ្រង​បច្ចេកវិទ្យា​ចុងក្រោយបង្អស់។

ម្យ៉ាងវិញទៀត រោងចក្រនេះ មិនត្រឹមតែជាការធ្វើអាជីវកម្មនោះទេ ក៏ប៉ុន្តែរោងចក្រដ៏ធំនេះ នឹងផ្តល់ការងារប្រមាណ៩០ភាគរយដល់ប្រជាជនកម្ពុជា។ ក្រុមហ៊ុនបានយកអ្នកជំនាញមកពីបរទេសដែលមានបទពិសោធន៍ប្រមាណ៤០ឆ្នាំប្រមាណ១០ភាគរយ ដើម្បីមកជួយបង្ហាត់បង្រៀនកូនខ្មែរទាំងអស់ឲ្យចេះពីវិធីសាស្រ្ត ក្នុងការផលិតនូវស៊ីម៉ង់ត៍ខ្នាតអន្តរជាតិដើម្បីទុកជាចំណេះផ្ទាល់ខ្លួនមកអភិវឌ្ឍប្រទេសរបស់យើងទាំងអស់គ្នា។

គួរជម្រាបផងដែរថាក្រុមហ៊ុនកំពុងតែប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីជួយដល់និយោជិត អតិថិជនដៃគូពាណិជ្ជកម្ម និងអ្នកប្រើប្រាស់ផលិផល គ្រប់គ្នា​ក្នុងការរួមចំណែកការអភិវឌ្ឍ ភាពរីកចម្រើន និងជោគជ័យរបស់ប្រទេសកម្ពុជា មោទនភាពជាតិ៕

អត្ថបទដោយ៖ពេជ្រ ស្រីវណ្ណ

រូបភាព៖ Chip Mong Group

Email:   [email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here