ចិនបានលោតចូលទីផ្សារលំនៅដ្ឋានតម្លៃសមរម្យបំណងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

0
17
ជាខុនដូគម្រូដែលក្រុមហ៊ុន China Construction Development Corporation (CCDC) បានសាងសង់នៅប្រទេសចិន

ក្រុមហ៊ុនចិនដែលមានឯកទេសវិនិយោគ លើវិស័យសំណង់ព្រ​លានយន្តហោះ សំណង់អគារខ្ពស់ៗ និងផ្សារទំនើប ជាពិសេសការសាងសង់លំនៅឋានមានតម្លៃសមរម្យ China Construction Development Corporation (CCDC) បានលោតចូលទីផ្សារលំនៅឋានមានតម្លៃសមរម្យនៅកម្ពុជា។

លោកGu Shan បានមានប្រសាសន៍ប្រាប់ឯកឧត្តម ជា សុផារ៉ាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួ​ងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់កាលពីថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៨ថាការវិនិយោគនេះ គឺដើម្បីចូលរួមក្នុងការអភិវឌ្ឍ និងចូលរួមកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា ។

បន្ថែមពីនេះ លោកក៏បានស្នើសុំស្វែងរកព័ត៌មានពាក់ព័ន្ធ នឹងការសាងសង់លំនៅឋានមានតម្លៃសមរម្យ ដើម្បីសុំកិច្ចសហប្រតិបត្តិការធ្វើការវិនិយោគ និងចុះអនុសារណៈយោគយល់គ្នារវាងក្រសួងក្រ​សួ​ងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាមួយក្រុមហ៊ុន CCDCផងដែរ។

ទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានគាំទ្រនៅការវិនិយោគនេះ ហើយស្នើឱ្យក្រុមហ៊ុននេះ បើកការិយាល័យរបស់ខ្លួនផ្ទាល់នៅកម្ពុជា ដើម្បីធ្វើការគ្រប់គ្រង និងអនុវត្តផ្ទាល់ស្របទៅតាមច្បាប់នៅកម្ពុជា។

គួរជម្រាបផងដែរថា អ្នកវិនិយោគកម្ពុជាឈរលើកំពូលតារាងប្រចាំឆ្នាំ២០១៧ ជាមួយទំហំវិនិយោគ ៣,១ ពាន់លានដុល្លារ ខណៈក្រុមហ៊ុនចិនវិនិយោគ ១,៤៣ ពាន់លានដុល្លារ ចំណែកសិង្ហបុរីវិនិយោគ ២៥២ លានដុល្លារ ។

Image may contain: 3 people, people sitting

ដោយ៖ពេជ្រ ស្រីវណ្ណ

រូបភាពខុនដូតម្លៃសមរម្យដែលក្រុមហ៊ុនបានសាងសង់នៅប្រទេសចិន

LEAVE A REPLY

Please enter your comment!
Please enter your name here