តារាកំប្លែងស្ងួត សាក់ឡូ៖ ជីវិតលំបាកហើយវានឹងកាន់តែលំបាក បើអ្នកព្រមចុះចាះញ់ឧបសគ្គ

0
16

លោក Charlie Chaplin បានចាប់ផ្តើមអាជីពជាតារាកម្លែងតាំងពីលោកទើបមានអាយុ ៨ឆ្នាំមកម្លេះ ហើយលោកទទួលបានជោគជ័យបំផុតក្នុងការសម្តែងជា ជនអនាថាកំប្លែងស្ងួត និងបន្ទាប់មកលោកបានក្លាយជាអ្នកនិពន្ធ អ្នកដឹកនាំរឿង និងសម្តែងដោយខ្លួនឯង។ ឆ្លងកាត់ជីវិតដ៏លំបាក​ ទំរាំលោកទទួលបានជោគជ័យ តារាកំប្លែងស្ងួតរូបនេះបានពោលថា ប្រាកដណាស់ថា ជីវិតវាលំបាកស្រាប់ទៅហើយ បើអ្នកបោះបង់ការតស៊ូព្យាយាមទៀត ជីវិតរបស់អ្នកនឹងកាន់តែលំបាកលើសដើម។

ខាងក្រោមនេះ ពាណិជ្ជកម្ម កម្ពុជានឹងលើកយកគំនិតល្អៗចំនួន៣ចំនុចរបស់តារាកំប្លែងស្ងួតរូបនេះ​ មកចែករំលែក៖

១.​ បើឈ្ងោកមុខចុះ ធ្វើម្តេចមើលឃើញឥន្ទធនូ៖

លោកអ្នកមិនត្រូវអោនមុខចុះ ហើយព្រមចុះចាញ់លើបញ្ហាទាំងឡាយដែលលោកអ្នកបានជួបប្រទះនោះឡើយ។ ព្រោះបើលោកអ្នកឈ្ងោកមុខចុះនៅពេល ដែលលោកអ្នកកំពុងជួបបញ្ហា នោះលោកអ្នកនឹងមិនអាចមើលឃើញទេសភាព និងដ៏ស្រស់ត្រកាល ស្មើនឹងក្តីសង្ឃឹមរុញច្រានអោយលោកអ្នកទៅមុខបានរួចឡើយ។ ពោលមានន័យថា បើលោកអ្នកឈ្ងោកមុខចុះក្រោម នោះវានឹងធ្វើឲ្យលោកអាចមើលឃើញតែភាពងងឹតសូន្យសុង ដែលនាំឲ្យជីវិតរបស់លោកអ្នកអាប់អួរតែប៉ុណ្ណោះ។

២. បរាជ័យមិនសំខាន់ ដូចសេចក្តីក្លាហានហ៊ានធ្វើជាមនុស្សល្ងង់ទេ៖

គ្មានអ្នកណាឆ្លាតគ្រប់រឿង ស្គាល់គ្រប់យ៉ាង និងចេះគ្រប់ដប់នោះទេ។ បើលោកអ្នកមិនធ្លាប់បានសាកល្បងធ្វើវា និងមិនហ៊ានប្រឈមមុខនឹងការបរាជ័យ នោះប្រាកដណាស់ថា លោកអ្នកនឹងមិនមានកំហុសឡើយ រីឯភាពជោគជ័យវិញក៏លោកអ្នកគ្មានដែរ។ ម្លោះហើយបើលោកអ្នកចង់ជោគជ័យ លុះត្រាតែលោកអ្នកហ៊ានធ្វើជាមនុស្សល្ងង់ដើម្បីរៀនសូត្រ និងហ៊ានទទួលយកបទពិសោធន៍ទាំងអស់ដោយមិនខ្លាចគេថា លោកអ្នកជាមនុស្សអន់នោះឡើយ។

៣. ការឈឺចាប់របស់ខ្ញុំអាចឲ្យអ្នកដទៃសើច តែសំណើចរបស់ខ្ញុំមិនអាចឲ្យអ្នកដទៃឈឺចាប់ទេ៖

ទោះបីជារងការប្រមាថមើលងាយខ្លាំងប៉ុណ្ណា ក៏លោកអ្នកនៅតែចង់បានសំណើចចេញពីអារម្មណ៍រីករាយរបស់អ្នកដទៃ មិនចង់បានសំណើចបែបចំអកឡកឡឺយនោះទេ។ ហើយអ្នកដទៃក៏ត្រូវយល់ពីអារម្មណ៍នៃការឈឺចាប់ និងមិនគួរសើចចំអកឲ្យគេផងដែរ ពោលគឺត្រូវចេះអត់ធ្មត់ ហើយមិនត្រូវយកការចំអកទៅជះដាក់គេឯង ដូចអ្នកផ្សេងធ្វើមកលើខ្លួនឡើយ។

៤. កុំគិតច្រើនពេក ប្រយ័ត្នភ្លេចដាក់អារម្មណ៍៖

មនុស្សវៃឆ្លាតសុទ្ធតែពូកែគិត ពូកែច្នៃប្រឌិត ពូកែពិចារណា ពូកែរកដំណោះស្រាយ តែអ្វីដែលសំខាន់ គឺពួកគេភ្លេចដាក់អារម្មណ៍ពិតចេញពីបេះដូង ដូចជាទឹកចិត្តមនុស្សធម៌ ការសន្តោសប្រណី ឫកពារសុភាពរម្យទម ការគោរព និងការឲ្យតម្លៃ ដែលអាចធ្វើអោយការងារទាំងនោះកាន់តែបាត់បង់វិញ្ញាណ និងមានភាពរអាក់រអួលរហូតទទួលការបរាជ័យទាំងមិនដឹងខ្លួន៕

អត្ថបទដោយ៖ វុទ្ធា សេរីនរៈវុឌ្ឍិ

LEAVE A REPLY

Please enter your comment!
Please enter your name here