Charles Ponzi បិតាបង្កើតល្បិចបោកប្រាស់បែបវិនិយោគដ៏ល្បីល្បាញបំផុតលើពិភពលោក

0
36

Charles Ponzi ជនជាតិអ៊ីតាលី កើតនៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៨៨២ នៅទីក្រុង Lugo ប្រទេស អ៊ីតាលី ហើយស្លាប់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៤៩ នៅទីក្រុង Rio de Janeiro ប្រទេស ប្រេស៊ីល។ រូបមន្តឆបោករបស់លោក Ponzi ចាប់ផ្តើមល្បីរន្ទឺខ្លាំងបន្ទាប់ពី លោកបានប្រើល្បិចដ៏មានប្រសិទ្ធភាពនេះដើម្បីបោកប្រាស់ពលរដ្ឋអង់គ្លេសរាប់ពាន់នាក់ ឲ្យធ្វើការវិនិយោគលើតែមប្រៃសណីយ៍។ បិតាល្បិច Ponzi បានធ្វើការសន្យាចំពោះអ្នកបណ្តាក់ទុនថា នឹងផ្តល់ការប្រាក់៥០%ត្រឡប់អោយទៅវិញក្នុងរយៈពេល៩០ថ្ងៃប៉ុណ្ណោះ។

គួរជម្រាបជូនថា រូបមន្ត Ponzi  ត្រូវបានពលរដ្ឋនៅប៉ែកអឺរ៉ុបនិងអាមេរិកស្គាល់ថាជា វិធីឆបោកដ៏ពេញនិយមបំផុតមួយ ដោយអ្នកប្រើល្បិចបែបនេះ ពួកគេសន្យាចំពោះអ្នកវិនិយោគថ្មីៗថា នឹងផ្តល់ការប្រាក់ដ៏ខ្ពស់មួយត្រឡប់មកវិញក្នុងរយៈពេលដ៏ខ្លី ជាមួយការការប្រាក់៏ខ្ពស់មួយដើម្បីឲ្យអ្នកដែលប្រាក់ទុនវិនិយោគកាន់តែមានទំនុកចិត្ត ហើយវិធីបោកនេះបានកើតឡើងជាច្រើនករណីផងដែរក្នុងប្រទេសកម្ពុជា។

អ្នកដែលប្រើវិធីសាស្រ្ត Ponzi​ Schemeនេះ ពួកគេនឹងធ្វើការសន្យាចំពោះអតិថិជនថ្មីៗរប​ស់ពួកគេថា នឹងផ្តល់ប្រាក់ចំណេញដ៏ខ្ពស់មួយជាមួយហានិភ័យដ៏តិចតួចបំផុត។ ជាទូទៅ ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការដោយប្រើវិធីសាស្រ្ត Ponzi នេះ ពួកគេផ្តោតជាសំខាន់ទៅលើការទាក់ទាញអតិថិជនថ្មីៗឲ្យធ្វើការវិនិយោគ។លើសពីនេះទៅទៀត អ្នកដែលប្រើរូបមន្តនេះនឹងយកប្រាក់ចំណូលពីការវិនិយោគរបស់អតិថិជនថ្មីៗទាំងនោះ បង្វិលទៅឲ្យអ្នកវិនិយោគមុនៗវិញ។

បើគេមើលពីខាងក្រៅទៅ ប្រតិបត្តិការបែបនេះហាក់ជាប្រតិបត្តិការវិនិយោគស្របច្បាប់ដូច្នោះដែរ ប៉ុន្តែតាមការពិត ការវិនិយោគបែបនេះគឺជាល្បិចកលប្រោកប្រាស់មួយបែបប៉ុណ្ណោះ។ អ្នកដែលប្រើកលល្បិចប្រភេទនេះ ពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើលំហូរសាច់ប្រាក់ថេរបស់អ្នកបណ្តាក់ទុនថ្មីៗ ដើម្បីបង្វិលជាបន្តទៅឲ្យអ្នកវិនិយោគចាស់ៗ ប៉ុន្តែប្រសិនបើលំហូរសាច់ប្រាក់នឹងអស់ នៅពេលដែលគ្មានអ្នកវិនិយោគថ្មីៗចូលមកបណ្តាក់ទុន នោះពួកគេនឹងប្រមូលលុយទាំងអស់រត់គេចខ្លួន។

គួររម្លឹកជូនថា មានករណីដ៏ល្បីរន្ទឺមួយដែលបានកើតឡើងនៅឆ្នាំ២០០៨នៅសហរដ្ឋអាមេរិក ដោយមានជនជាតិអាមេរិកម្នាក់ឈ្មោះ Bernie Madoff បានប្រើវិធីសាស្រ្ត Ponzi នេះ បោកប្រាស់អ្នកវិនិយោគធំៗជុំវិញពិភពលោក អស់ប្រាក់ប្រមាណ ៦៥,០០០លានដុល្លារអាមេរិក ហើយដែលត្រូវបានគេចាត់ទុកថាបុគ្គលដែលបោកលុយបានច្រើនបំផុតក្នុងប្រវត្តិសាស្រ្តអាមេរិក។

ក្រោយមកនៅខែឆ្នូ ឆ្នាំ២០០៨ លោក Bernie Madoff ត្រូវបានចាប់ខ្លួន និងកាត់ទោសឲ្យជាប់ពន្ធធនាគារ រយៈពេល១៥០ឆ្នាំដោយតុលាការចំនួន១១ ពីបទ ឆបោក លាងលុយកខ្វក់ និងអំពើចោរកម្ម។

គួរជម្រាបផងដែរថា វិធីបោកប្រាស់បែបនេះក៏ធ្លាប់កើតឡើងច្រើនករណីរួចមកហើយដែរនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយប្រជាពលរដ្ឋកម្ពុជាគួរតែប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តធ្វើការបណ្តាក់ទុនទៅលើអ្វីមួយ សូមប្រុងប្រយ័ត្ន និងធ្វើការសិក្សាឲ្យបានច្បាស់លាស់ ចៀសវាងត្រូវគេបោកប្រាស់៕

អត្ថបទដោយ៖ Soy-Vuthea

LEAVE A REPLY

Please enter your comment!
Please enter your name here