សំ កុសល៖ ពាក្យ«រង់ចាំ» អាចឲ្យអ្នកក្រមួយជីវិត តែក៏អាចធ្វើឲ្យអ្នកក្លាយជាមានដែរ

0
115

ពាក្យថា «រង់ចាំ» ត្រឹមពីរម៉ាត់ តែអាចកំណត់ជោគជ័យវាសនាមនុស្សបាន អាចឲ្យអ្នកក្លាយជាអ្នកមាន ឬអ្នកក្រអស់មួយជីវិត។ ចំណុចសំខាន់ តើយើងបានប្រើប្រាស់វា ឲ្យមានប្រយោជន៍សម្រាប់ខ្លួនឯងដែលទេ? មានបុគ្គលច្រើនណាស់ក្នុងសង្គម បានអនុវត្តពាក្យថា«រង់ចាំ» យ៉ាងពេញនិយមទាំងមិនដឹងខ្លួន ហើយមានអ្នកខ្លះជោគជ័យខ្លាំង មានអ្នកខ្លះបរាជ័យ ហើយនៅតែបន្តបរាជ័យទៀត ព្រោះគេបានប្រើវាខុសផ្លូវ។

លោកសំ កុសល CEO of Business Cambodia បានពន្យល់បែបទស្សនៈជំនួញថា ពាក្យថា រង់ចាំបណ្តាឲ្យអ្នកនៅតែក្រអស់មួយជីវិត ព្រោះអ្នកមិនហ៊ានចេញរកស៊ីភ្លាមៗ ដោយរង់ចាំមានលុយគ្រប់គ្រាន់ ឬមានបទពិសោធន៍ច្រើនចាំចេញរកស៊ី តែលទ្ធផលបានត្រឹមខាតពេលវេលា។ ចាំមានលុយសិន ចាំចេញរកស៊ី ជាពាក្យគេប្រើប្រាស់ច្រើន តែបានបង្កប់អត្ថន័យអវិជ្ជមាន សម្រាប់សហគ្រិនខ្លួនឯង មិនឲ្យមានឱកាសចេញរកស៊ី។ មានបុគ្គលខ្លះ រង់ចាំមានលុយសិន ចាំគិតរកស៊ី រង់ចាំរហូតធុញទ្រាំលែងចង់រកស៊ី ក្លាយជាបុគ្គលប្រើពេលឥតប្រយោជន៍ និងបន្តរស់នៅក្នុងភាពក្រីក្របន្តទៀត។

លោកបានផ្តល់ដំណោះស្រាយថា បើទោះជាអ្នកគ្មានដើមទុន គ្មានពិសោធន៍ ក៏អាចចេញរកស៊ីបានដែរ មិនបាច់រង់ច្រើននោះទេ តែអ្នកត្រូវប្រើប្រាស់គំនិតឆ្លាតវៃខ្លួនឯង ចេះបង្កើតគំនិតរកស៊ីថ្មីៗ ដើម្បីបង្កើតដើមទុន និងបទពិសោធន៍បាន ជាជាងការអង្គុយចាំ។ ជាឧទាហរណ៍៖ អ្នកអាចខ្ចីលុយ ឬបទពិសោធន៍ពីអ្នកដទៃ សម្រាប់ចេញរកស៊ីបាន សំខាន់កុំរង់ចាំតទៀត។

ក៏ប៉ុន្តែ ពាក្យ«រង់ចាំ» អាចឲ្យអ្នកក្លាយជាអ្នកមានបានដែរ ព្រោះដោយសារអ្នកខិតខំទ្រាំលំបាក តស៊ូចេញរកស៊ីយូរណាស់មកហើយ ចាំតែថ្ងៃជោគជ័យមកដល់តែប៉ុណ្ណោះ។ មានអ្នកខ្លះរងចាំ(ចេញរកស៊ី) ៣ឆ្នាំ ៥ឆ្នាំក៏មាន ទម្រាំអាជីវកម្មខ្លួនឯងជោគជ័យ ពង្រីកកាន់តែធំ ដំណើរការល្អ។

លោកបានបញ្ជាក់ថា រង់ចាំបានបង្កប់នូវគ្រឹះនៃអត្ថន័យជោគជ័យជាច្រើន មានការខិតខំប្រឹងប្រែង តស៊ូ អត់ធ្មត់ ខិតខំបង្កើតគំនិតថ្មីៗ រហូតធ្វើឲ្យអាជីវកម្មទទួលបានជោគជ័យ និងឈានដល់ការសម្រេចក្តីសម្រៃខ្លួនឯង៕

ចង់មានគំនិតរកស៊ីកាន់តែច្រើន អាចអានសៀវភៅ «ចង់ពូកែរកស៊ី ត្រូវចេះសំលៀងពូថៅ»

Call 092575823

អត្ថបទដោយ៖ ម៉ន វុទ្ធា     

[email protected]

Facebook:  Morn Vuthea

 

LEAVE A REPLY

Please enter your comment!
Please enter your name here