ឧកញ៉ាសុង សារ៉ន៖ចេញរកស៊ីដំបូងមិនសំខាន់រឿងលុយទេ សំខាន់គឺគំនិតធ្វើផែនការអាជីវកម្ម

0
23

លោកឧកញ៉ាសុង សារ៉ន ជាអគ្គនាយកក្រុមហ៊ុន Amru Rice Cambodia ជាក្រុមហ៊ុនស្រូវអង្ករធំមួយនៅកម្ពុជា មានប្រវត្ថធ្វើជាប្រធានអង្គការក្រៅរដ្ឋាភិបាល និងបានវិវត្តន៍ខ្លួនក្លាយជាសហគ្រិនជោគជ័យលើវិស័យស្រូវអង្ករ បានធ្វើការជិតស្និត និងលើស្ទួយជីវភាពកសិករខ្មែរយើងផងដែរ។ យោងតាមបទពិសោធន៍រកស៊ីជាច្រើនឆ្នាំ បានជួបទំាងជោគជ័យ និងបរាជ័យផងនោះ លោកបានលើកឡើងថា «ចេញរកស៊ីដំបូងលុយមិនមែនជារឿងសំខាន់នោះទេ សំខាន់គឺគំនិតធ្វើផែនការអាជីវកម្ម»។

លោកឧកញ៉ាសុង សារ៉ន បានមានប្រសាសន៍ថា ការចាប់ផ្តើមអាជីវកម្មដំបូង គឺដូចគ្នា មិនមែនលុយច្រើននោះទេ មិនសំខាន់រឿងលុយនោះទេ ជាការសំខាន់ គឺគំនិតដែលផ្តោត និងចង់ធ្វើផែនការអាជីវកម្មរបស់យើង។ គំនិតធ្វើអាជីវកម្មរបស់យើង កុំគិតតូចពេក ព្រោះចាប់ផ្តើមពេលដំបូងអាចតូច តែពេលដំណើរការអាចធំ។ ចំពោះលោកផ្ទាល់ នៅពេលធ្វើអាជីវកម្មដំបូង ត្រួតពិនិត្យមើលលើគោលនយោបាយថ្នាក់ជាតិ និងមើលលើទីផ្សារជាការសំខាន់។

យោងតាមរយៈបទពិសោធន៍ធ្វើអាជីវកម្មជាច្រើនឆ្នាំកន្លងមក សហគ្រិនឆ្នើមរូបនេះក៏បានលើកទឹកចិត្តដល់សហគ្រិនជំនាន់ថ្មីៗថា ចង់រកស៊ី កុំទាន់ខ្វល់ពីដើមទុន សំខាន់ថាតើអ្នកមានចិត្តចង់ចេញរកស៊ីខ្លាំងកម្រិតណា។ មានវិធីច្រើនណាស់ក្នុងការចាប់ផ្តើមរកស៊ីដោយមិនទាន់ចាំបាច់ប្រើដើមទុន ឲ្យតែយើងមានចិត្តចង់រកស៊ីពិតប្រាកដ ចាប់ផ្តើមធ្វើផែនការអាជីវកម្មឲ្យត្រឹមត្រូវ។

លោកឧកញ៉ាបានបន្ថែមលើសពីនេះទៀត ពេលជួបបរាជ័យ សូមកុំឆាប់បោះបង់ ត្រូវព្យាយាមរៀនសូត្រពីកំហុសឆ្គង រួចកែតម្រូវ មិនយូរមិនឆាប់អ្នកនឹងទទួលបានជោគជ័យជាក់ជាពុំខាន៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

Facebook:  Morn Vuthea

LEAVE A REPLY

Please enter your comment!
Please enter your name here