គួច ផេង៖ យើងនឹងមិនបរាជ័យលើអាជីវកម្មដាច់ខាត បើយើងមិនបោះបង់ការតស៊ូរបស់ខ្លួន

0
14

លោកគួច ផេង អគ្គនាយកក្រុមហ៊ុន Advanced Glory Logistics ជាក្រុមហ៊ុនLogistics នៅក្នុងប្រទេសកម្ពុជា លោកបានប្រឡូកក្នុងវិស័យរកស៊ីតំាងពីនៅជាយុវវ័យ អាយុត្រឹម២០ប្លាយ និងជួបបញ្ហាប្រឈមក្នុងការរកស៊ីមិនតិចនោះទេ។ នៅពេលខ្លះ ក្រុមហ៊ុនរបស់លោកស្ទើរតែប្រឈមបិទទ្វារទៅហើយ ដោយសាររកស៊ីខាតជាង២ឆ្នាំជាប់ៗគ្នា។ តែលោកបានជឿលើពាក្យមួយថា «យើងនឹងមិនបរាជ័យលើអាជីវកម្មដាច់ខាត បើយើងមិនបោះបង់ការតស៊ូរបស់ខ្លួនឯង»(You will never fail until you stop trying)។

លោកគួច ផេង បានលើកឡើងថា ពេលចេញរកស៊ីរយៈពេល២ឆ្នាំដំបូង អាជីវកម្មមិនជោគជ័យនោះទេ ស្ទើរតែប្រឈមការបិទទ្វារទៅហើយ។ ពេលបើកក្រុមហ៊ុនដំបូង គឺគ្មានយុទ្ធសាស្ត្រអ្វីនោះទេ ហើយគោលដៅក៏មិនដឹងនៅទីណាដែរ ដោយសារទើបតែបើកដំណើរការ។ ហើយបទពិសោធន៍អាជីវកម្ម គឺកើតចេញពីការធ្វើផ្ទាល់តែម្តង។ ពេលដែលបើកអាជីវកម្មដំបូងមិនស្រួលនោះទេ ហើយក៏ធ្លាបរាជ័យខ្លាំងណាស់ដែរ។

លោកបានលើកឡើងថា បើកក្រុមហ៊ុនដំបូងមានបុគ្គលិក៣នាក់ រហូតសល់តែម្នាក់គត់ ដោយសារក្រុមហ៊ុនខាត តម្រូវបញ្ឈប់បុគ្គលិក សូម្បីតែលោកក៏ត្រូវស្វែងរកការងារធ្វើ ដើម្បីទ្រទ្រង់ឲ្យក្រុមហ៊ុនដំណើរការដែរ។ អាជីវកម្មនៅពេលនោះ ស្ទើរតែត្រូវបិទទោះហើយ ព្រោះខាតច្រើន ដូច្នេះត្រូវជួបបញ្ហាច្រើន ដល់ខែត្រូវបើកប្រាក់ខែឲ្យបុគ្គលិក ហើយមិនប្រាកដថា មានលុយចាយទេ តែត្រូវអស់លុយថែមទៀត ហើយត្រូវយកលុយប្រពន្ធមកចាយ។ តែលោកមិនចុះចាញ់បិទក្រុមហ៊ុននោះទេ ព្រោះលោកជឿពាក្យថា យើងនឹងមិនបរាជ័យលើអាជីវកម្មដាច់ខាត យើងនិងមិនដួលទេ បើយើងមិនបោះបង់ការតស៊ូរបស់ខ្លួនឯង»(You will never fail until you stop trying)។

លោកបានបញ្ជាក់ថា ការមិនលះបង់ការតស៊ូនេះហើយ ជាចំណុចសំខាន់ធ្វើឲ្យក្រុមហ៊ុនរបស់លោករស់ឡើងពេញ ដោយផ្សារភ្ជាប់ជាមួយនិងឱកាសផ្តល់ឲ្យ ចាប់យកឱកាស និងការមានទំនាក់ទនងល្អជាមួយដៃរកស៊ី។

ជាការពិតណាស់ បើយើងនៅតែព្យាយាមដើរទៅមុន ភាពជោគជ័យនៅតែមានសម្រាប់សហគ្រិនដែលមានក្តីសុបិនធំ បើទោះបីជានៅស្ថានភាពចំពោះមុនមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ។ សម្រាប់សហគ្រិនពូកែ មានបញ្ហា ត្រូវតែមានដំណោះស្រាយគ្រប់ពេល មិនអាចរងចាំក្ស័យធុននោះទេ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

Facebook:  Morn Vuthea

LEAVE A REPLY

Please enter your comment!
Please enter your name here