https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
ចាប់ផ្តើមអាជីវកម្ម
ឡើងខ្ពស់! វៀតណាមនិងថៃ កំពុងប្រឈមមុខនឹងតម្លៃប្រេងឥន្ធនៈនិងឧស្ម័ន ខណៈឡើងថ្លៃមិនធ្លាប់មានពីមុនមក

យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post បានឱ្យដឹងថា រដ្ឋាភិបាលថៃ​កំពុង​ទប់​ស្កាត់​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ​ដោយ​សារ​តម្លៃ​ឡើង​ថ្លៃ ដែល​អាច​ធ្វើ​ឱ្យ​ប្រទេស​នេះ​អាចប្រឈម​នឹង​ការ​ខ្វះខាត​ប្រេង​ឥន្ធនៈ។

នៅក្នុងនោះដែរ សម្រាប់តម្លៃឧស្ម័នធម្មជាតិគឺកំពុងតែឡើងថ្លៃយ៉ាងខ្លាំងនៅក្នុងប្រទេសអាស៊ីក្រៅពីថៃដូចជាប៉ាគីស្ថាន ឬស្រីលង្កាជាដើម ហើយសម្រាប់តម្លៃឧស្ម័ននេះផងដែរ គឺកើនឡើងខ្លាំងប្រហែល ៥០% ក្នុងខែនេះ ដែលធ្វើឱ្យតម្លៃឧស្ម័នឡើងថ្លៃជាងបីដងបើធៀបនឹងតម្លៃកាលពីឆ្នាំមុន។

ទិន្នន័យរបស់រដ្ឋាភិបាលថៃបង្ហាញថា ជិតពីរភាគបីនៃថាមពលអគ្គិសនីរបស់ប្រទេសនេះត្រូវបានបង្កើតចេញពីឧស្ម័នធម្មជាតិក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ។ ហានិភ័យអាចកើតឡើងកាន់តែធ្ងន់ធ្ងរដោយការកើនឡើងតម្រូវការ ដោយសារឧស្សាហកម្ម និងទេសចរណ៍ថៃបានងើបឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩។

ជាមួយគ្នានោះដែរ តម្លៃប្រេងសាំង RON 95 របស់វៀតណាមបានកើនឡើង ១,៥៤ ភាគរយកាលពីថ្ងៃអង្គារ៍កន្លងទៅនេះដែលតម្លៃប្រេងបានកំពុងឡើងថ្លៃនៅប្រទេសវៀតណាមនាពេលបច្ចុប្បន្នហើយសម្រាប់ការឡើងថ្លៃខ្លាំងបែបនេះគឺជាតម្លៃដែលមិនធ្លាប់មានពីមុនមកទេសម្រាប់ប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam។

លើសពីនេះទៅទៀត សម្រាប់ការកើនឡើងនៃតម្លៃប្រេងសាំងនៅវៀតណាមនេះគឺឡើងថ្លៃជាប់ៗគ្នាជាលើកទី៧ហើយ ដែលមានចំនួនឡើងថ្លៃសរុបចំនួន ៧០%នៃការប្រើប្រាស់ប្រេងឥន្ធនៈសរុបនៅក្នុងប្រទេស។

ព្រោះតែតម្លៃប្រេងកើនឡើងថ្លៃបែបនេះហើយ ទើបធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនមួយចំនួននៅប្រទេសវៀតណាមកំពុងរងការគំរាមកំហែងនឹងមានសម្ពាធយ៉ាងខ្លាំងលើអាជីវកម្ម ហើយក្រុមហ៊ុនទាំងអស់កំពុងចរចាជាមួយអតិថិជនរបស់ខ្លួនដើម្បីបង្កើនតម្លៃសេវា ៥%បន្ថែម ហើយក្រុមហ៊ុនគ្រោងកាត់បន្ថយការចំណាយដែលមិនចាំបាច់ផ្សេងៗ៕

អត្ថបទ៖ ធី ស្រីល័ក្ខ

ប្រភព៖ Vientam

ប្រភព៖ Bangkok Post

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth