អត្ថបទ >
ចាប់ផ្តើមអាជីវកម្ម
ល្អណាស់! ក្រុមហ៊ុនធំ១ប្រកាសទិញមៀន ៣០០ កុងទីន័រ បើកសិករចង់លក់អាចទាក់ទងទៅលេខ៣ខ្សែនេះ

ដំណឹងល្អសម្រាប់អ្នកមានចំការមៀនកំពុងត្រៀមប្រមូលផល មានក្រុមហ៊ុនមួយកំពុងប្រកាសប្រមូលទិញផ្លែមៀនពីប្រជាកសិករ សម្រាប់នាំចេញទៅក្រៅប្រទេស ៣០០ទូកុងទីន័រ ស្មើនឹងជិត ១ម៉ឺនតោ ដែលជាផ្លែមៀនពេញបេះ ក្នុងតម្លៃជាង៣,០០០ ក្នុងមួយគីឡូ សម្រាប់ថ្ងៃទី១ ខែតុលា ដល់ ៣១ ខែ ធ្នូ ឆ្នាំ ២០២២ សម្រាប់ដើមឆ្នាំ ២០២៣ មានតម្លៃផ្សេងទៀត។

បើតាមកិច្ចសម្ភាសន៍ជាមួយលោក ភត់ សុផាន់បូរី ប្រធានក្រុមហ៊ុន Pechenda Fruit Production PFP បានឱ្យដឹងថា សម្រាប់ការទិញមៀនគឺទិញចាប់ពីខែកញ្ញា ដល់ខែចុងខែ ឧសភា ដោយបែងចែជាបីដំណាក់កាល សម្រាប់ចុងឆ្នាំ ២០២២ ដល់ជិតពាក់កណ្តាល ២០២៣ (ដោយសារឆ្នាំនេះយើងពន្យាពេលទិញនាំចេញគឺ ការចរចារបើកទីផ្សារនឹងរបាំងបច្ចេសទេសទើបនឹងទទួលបានភាពវិជ្ជមាន រវាងរដ្ឋាភិបាលកម្ពុជានឹងរដ្ឋាភិបាលចិនបានបញ្ចប់ តាមការចុះពិនិត្យភូតគាមអនាម័យដែលធ្វើអោយភាគីខាងចិនទទួលយកបានដោយគ្មាន វត្តុចង្រៃឆ្លងចូលស្រុកគេ ដែលហៅថា(good agricultural  Practices ដែលហៅកាត់ថា Gap)។

Photo 2022 09 22 19 57 42

លោកបន្តថា សម្រាប់ផ្លែមៀនដែលខាងក្រុមហ៊ុននឹងទទួលទិញតម្រូវឱ្យមានលក្ខខណ្ឌដូចខាងក្រោមនេះ ៖

  • ចម្ការដែរមាន CanGap (ការអនុវត្តន៍កសិកម្មល្អ) គឺជាការផលិតមានស្តង់ដារសុវត្តិភាពដល់ការប៉ះពាល់អ្នកប្រើប្រាស់។
  • ផ្លែមៀនពណ៌ស្អាត ផ្លែធំ ៗស្មើ ។
  • សម្រាប់មៀនផ្លែមិនស្អាតក៏ក្រុមហ៊ុនទទួលទិញ(យកមកកែឆ្នៃ ត្រូវកាច្រើនតោនដែរមិនកំណត់)

បន្ថែមពីលើនេះ លោក​ សុផាន់បូរី មានប្រសាសន៍ថា “សម្រាប់ក្រុមហ៊ុន Pechenda Fruit Production PFP យើងទើបទទួលបានការចុះបញ្ជីពាណិជ្ជកម្មមិនទាន់បាននាំចេញផ្ទាល់ទេ តែយើងមានក្រុមហ៊ុនដៃគូរក្នុងការនាំចេញ តែខាងក្រុមហ៊ុន Pechenda Fruit Produced PFP កំពុងដាក់ប្រកាសនៅច្បាប់នាំចេញផ្ទាល់ផងដែរ”។លោកបន្តថា ដោយសារលោកមានកសិករចូលរួមផលិតលក់ជូនក្រុមហ៊ុនក្នុងផែនការបច្បាស់លាស់ គឺជាសមាជិក សហភាពសហគមន៏កសិកម្ម មៀនកម្ពុជា ដែលមានសមាជិកបីខេត្តចូលរួម ធ្វើជាដៃគូរបស់ក្រុមហ៊ុន ទើបលោកទទួលបានកាបញ្ជារទិញពីក្រៅបរិមាណសមស្របមួយ។

Photo 2022 09 22 19 57 44

គួរបញ្ជាក់ផងដែរថា សម្រាប់ផ្លែមៀនដែលខាងក្រក្រុមហ៊ុម Pechenda Fruit Production PFP ទិញពីកសិករយើងនាំចេញទៅប្រទេសចិននឹងប្រទេសថៃ។ល។ដូច្នេះក្នុងនាងលោកជាប្រធានក្រុមហ៊ុន Pechenda Fruit Production PFP ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនឹងជាថ្នាក់ដឺកនាំមួយរូបទទួលបន្ទុកទំនាក់ទំនងផ្នែកទីផ្សា របស់សហភាពសហគមន៏កសិកម្មមៀនកម្ពុជា សូមអំពាវនាវដល់កសិករចូលរួមផលិតផ្លែមៀនអោយប្រកបទៅតាមទីផ្សារក្នុងនឹងក្រៅប្រទេស ឱ្យមានចង្វាក់ផលិតកម្មច្បាស់លាស់។សម្រាប់ ប្រជាកសិករដែលមានផ្លែមៀនលក់ ចង់សហការជាមួយក្រុមហ៊ុនអាចទាក់ទងទៅលេខ ៣ខ្សែនេះ ៖ 090558000 / 098910899 / 092910899 (Telegram )៕

Photo 2022 09 22 19 57 46

Photo 2022 09 23 09 02 08

Photo 2022 09 23 09 02 09 (2)

Photo 2022 09 23 09 02 09 (3)

Photo 2022 09 23 09 02 09 (4)

Photo 2022 09 23 09 02 09

អត្ថបទដោយ៖សម្បត្តិ សុខឡាង

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth