អត្ថបទ >
ចាប់ផ្តើមអាជីវកម្ម
អត់លុយក៏រៀនបាន! ក្រសួងបើកបង្រៀនជំនាញ៣ រៀនអាចរកលុយបាន ឬចេញរកស៊ីខ្លួនឯង

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ដែលបានចេញផ្សាយម្សិលមិញនេះបានឱ្យដឹងថា ក្រសួងប្រកាសបើកវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃសិក្សាដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញលើជំនាញសំខាន់ៗ៣ គឺជំនាញធ្វើនំបុ័ង នំខេក និងនំបង្អែមផ្សេងៗទៀត។

សេចក្តីជូនដំណឹងដដែលបានបន្ថែមថា ក្រសួងទេសចរណ៍ បានសហការជាមួយក្រុមហ៊ុន Puratos Grand Place Cambodia នឹងបើកវគ្គបណ្តុះបណ្តាលដោយឥតថ្លៃលើជំនាញធ្វើនំបុ័ង នំខេក និងនំផ្អែមផ្សេងៗ សិក្សាដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមសិក្សាពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២តទៅ។ ដូច្នេះបុគ្គលិកបម្រើការងារវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនទាំងអស់ អាចធ្វើការចុះឈ្មោះសិក្សាដោយផ្ទាល់តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ឬតាមរយៈលេខទូរស័ព្ទ ០៧៨ ៨៩៩ ៩១៩/០១៥ ៥១១ ១១៦។ ប្រសិនជាលោកអ្នកចង់សិក្សាតាមអនឡាញអាចចូលទៅកាន់គេហទំព័រ https://www.tptd.org

305401341 456568319837265 4591733027203274195 N

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth