អត្ថបទ >
ចាប់ផ្តើមអាជីវកម្ម
រំភើប! ក្រុមហ៊ុនជប៉ុន ទិញគ្រាប់ស្វាយចន្ទីខ្មែរ ដាក់លក់លើផ្សារទំនើបចំនួន ១៥០កន្លែង នៅក្រុងតូក្យូ

Meng Songly

September 22 2022

172

គ្រាប់ស្វាយចន្ទីខ្មែរដែលតែងតែត្រូវបានជនជាតិជប៉ុនស្ងើចសរសើរមិនដាច់ពីមាត់ អំពីរសជាតិឆ្ងាញ់ និងមានគ្រាប់ធំៗល្អ ខុសពីគ្រាប់ស្វាយចន្ទីរបស់ប្រទេសដទៃនោះ បច្ចុប្បន្ននេះ កំពុងត្រូវបានដាក់លក់ នៅក្នុងផ្សារទំនើបម៉ាតលក់រាយដ៏ល្បីមួយរបស់ជប៉ុន នៅតាមសាខា ១៥០កន្លែង ជុំវិញទីក្រុងតូក្យូ។  

យោងតាមការចុះផ្សាយដោយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីពេលថ្មីៗកន្លងទៅនេះ បានឱ្យដឹងថា ក្រុមហ៊ុនដែលបានទិញគ្រាប់ស្វាយចន្ទីខ្មែរ ដាក់លក់នៅតាមផ្សារទំនើបម៉ាតលក់រាយរបស់ខ្លួននោះគឺ​ ក្រុមហ៊ុន OK Supermarket ដែលជាសាជីវកម្មធំមួយ ដឹកនាំដោយលោក Jun Honda ។

ជាមួយគ្នានេះ កាលពីថ្ងៃទី០៩ ខែកញ្ញា កន្លងទៅនេះ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្ម  បានចុះជួបពិភាក្សាការងារជាមួយលោក Jun Honda អគ្គនាយកសាជីវកម្ម OK Supermarket ខាងលើ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុន ក្នុងការពិនិត្យលទ្ធភាពពង្រីកការចែកចាយផលិតផលកម្ពុជាយឱ្យបានកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាលទ្ធភាពការនាំចូលផលិតផលអាហារកម្ពុជាផ្សេងទៀត ដែលរួមមានដូចជា ដំណាប់ស្វាយ ម្នាស់ ម្រេច និង ស្ករត្នោត ជាដើម។

306225587 2922039341431486 8097700077012312585 N

បន្ទាប់ពីជំនួបខាងលើនេះ ឯកឧត្តម ឯកអគ្គរាជទូត បានចុះទស្សនាការលក់ទំនិញនៅ OK Store ក្នុងទីក្រុង Yokohama និងបានសំដែងនូវក្តីរីករាយ អំណរគុណ ចំពោះសាជីវកម្មខាងលើ ដែលបានទទួលយកផលិតផលគ្រាប់ស្វាយចន្ទីខ្មែរ មកដាក់លក់នៅ OK Store  របស់ខ្លួន ស្របតាមការពេញចិត្តរបស់អតិថិជនជប៉ុនលើគុណភាពគ្រាប់ស្វាយចន្ទីខ្មែរ។

ក្រៅអំពីគ្រាប់ស្វាយចន្ទី ភាគីសាជីវកម្ម OK និងស្ថានទូត រួមជាមួយស្ថាប័នគាំទ្រពាក់ព័ន្ធនានាទាំងរដ្ឋ និងឯកជន បានឯកភាពគ្នាបន្តសហការជំរុញបង្កើនគុណភាព សោភ័ណភាពការវេចខ្ចប់ គោរពស្តង់ដាគុណភាព ធានាសុវត្ថិភាព លើផលិតផលសក្កានុពលកម្ពុជាជាច្រើនមុខថែមទៀត ដើម្បីអាចទទួលដាក់លក់នៅ OK Store និង supermarket ក្នុងប្រទេសជប៉ុន ៕

306361004 2922039368098150 6250833350348527681 N

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth