យោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា ក្រុមហ៊ុន Apple Inc បានឡើងថ្លៃទូរស័ព្ទជិតមួយភាគប្រាំនៃតម្លៃទូរស័ព្ទ iPhone របស់ខ្លួននៅក្នុងប្រទេសជប៉ុន ខណៈដែលបច្ចុប្បន្ននេះប្រទេសជប៉ុនកំពុងតែប្រឈមមុខជាមួយនឹងរូបិយប័ណ្ណយ៉េនធ្លាក់ចុះ និងអតិផរណាកើនឡើង។
ប្រភពដដែលបន្តឱ្យដឹងទៀតថា ចំពោះទូរស័ព្ទ iPhone 13 ដែលនាំចូលដោយក្រុមហ៊ុនមួយមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា ឥឡូវនេះមានតម្លៃ ១១៧,៨០០ យ៉េនស្មើនឹង (៨៧០ ដុល្លារ) ខណៈដែលពីមុនតម្លៃទូរស័ព្ទនេះនៅជប៉ុនលក់ត្រឹមតែ ៧០០ដុល្លារជាងប៉ុណ្ណោះ។
សូមបញ្ជាក់ថា សូម្បីតែប្រាក់ដុល្លារនៅប្រទេសជប៉ុនក៏កើនឡើង ១៨% ដែរ ទន្ទឹមគ្នានោះដែរ ការឡើងថ្លៃនៃទូរស័ព្ទ iPhone បានធ្វើឱ្យអតិថិជនជប៉ុនជួបប្រទះនឹងបញ្ហាបេអយ៉ាងខ្លាំង ព្រោះពេលនេះទីផ្សាររបស់ Apple កំពុងគ្របដណ្តប់ទីផ្សារ។
អត្ថបទ៖ ធី ស្រីល័ក្ខ