អត្ថបទ >
ចាប់ផ្តើមអាជីវកម្ម
ក្រសួងហិរញ្ញវត្ថុអាមេរិក ដាក់ទណ្ឌកម្មលើសង្សាររបស់លោក ពូទីន ដែលជាម្ចាស់ក្រុមហ៊ុនធំ១ នៅរុស្ស៊ី

សង្សាររបស់លោកពូទីនគឺ Alina Maratovna Kabaeva ត្រូវបានក្រសួងហិរញ្ញវត្ថុអាមេរិកសម្រេចដាក់ទណ្ឌកម្ម ក្រោយរកឃើញថានាងបានធ្លាប់ជាអ្នកដឹកនាំក្រុមមន្រ្តីជាន់ខ្ពស់រុស្ស៊ីនិងជាសមាជិកក្រុមប្រឹក្សាភិបាលនៃរដ្ឋាភិបាលសហព័ន្ធរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN កាលពីម្សិលមិញនេះ។

នាង Kabaeva មានអាយុ ៣៩ ឆ្នាំហើយនាងគឺជាអតីតសមាជិកសភាជាន់ទាបរបស់រុស្ស៊ីតែបច្ចុប្បន្ននាងគឺជាប្រធានក្រុមប្រព័ន្ធផ្សព្វផ្សាយនៃទូរទស្សន៍ វិទ្យុ និងអង្គការបោះពុម្ពដែលគាំទ្រដោយវិមានក្រឹមឡាំង។

Alina Kabaeva Amante Putin Svizzera

សូមរំលឹកថា Kabeava ធ្លាប់ជាអត្តពលិកដ៏លេចធ្លោម្នាក់ជាមួយនឹងពានរង្វាន់អូឡាំពិករហូតដល់ទៅ​២គ្រឿង ពានរង្វាន់ World Championship លើផ្នែក កីឡាកាយសម្ព័ន្ធ រហូត១៤គ្រឿង និង ពានរង្វាន់ European Championship ចំនួន ២១គ្រឿង។ គាត់ត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងជាមួយនឹងប្រធានាធិបតីរុស្ស៊ី យូរណាស់មកហើយ៕

Getty Images 170288365

អត្ថបទ៖ ធី ស្រីល័ក្ខ

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth