កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំពិធីដាក់ឱ្យប្រើប្រាស់នូវកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw App) របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
នៅនោះការសម្ពោធកម្មវិធី GDT Lucky Draw Application នេះផងដែរ គឺធ្វើឡើងនៅក្នុងគោលបំណងឱ្យប្រជាពលរដ្ឋទាំងអស់ដែលបានទិញទំនិញដែលមានវិក្កយបត្រអាចថតដាក់ចូលទៅនៅក្នុង App ខាងលើដើម្បីមានភ័ព្វសំណាងឈ្នះរង្វាន់ធំៗជាច្រើន ព្រមទាំងត្រូវរង្វាន់រថយន្ត Mazda ស៊េរីទំនើបចំនួន ២គ្រឿងផងដែរ។
ឯកឧត្តម គង់ វិបុល បានមានប្រសាសន៍ថា សម្រាប់កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw Application) នេះគឺជាគំនិតផ្តួចផ្តើមថ្មីមួយ ដែលផ្តល់លទ្ធផលឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមចំណែងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធនិងកសាងជាតិទាំងអស់គ្នា ហើយមានឱកាសទទួលបានសំណាងឈ្នះរង្វាន់យ៉ាងច្រើន។
ចំពោះប្រជាជនដែលបានទិញទំនិញហើយមានវិក្កយបត្រ អាចថតរូបនិង Upload ដែលទទួលបានពីគ្រប់សហគ្រាស និងមានឱកាសទទួលបានរង្វាន់នានាជាច្រើនពីអគ្គនាយកដ្ឋានពន្ធដារ ដោយអ្នកទាំងអស់គ្នាអាច Download កម្មវិធី (GDT Lucky Draw Application) ពីក្នុង Play Store ឬ App Store រួចដំឡើងប្រើប្រាស់ ដោយថតរូបវិក្កយបត្រដោយប្រើទូរស័ព្ទដៃ និងបញ្ចូលចូលក្នុងកម្មវិធីជាការស្រេច។
ចំណែក រង្វាន់ចំពោះប្រជាជនដែលបានថតវិក្កយបត្រផ្ញើជូនអគ្គនាយកដ្ឋានពន្ធដារ គឺនឹងរៀបចំចាប់ឆ្នោតរៀងរាល់៦ខែម្តង ដោយមានរង្វាន់យ៉ាងច្រើនក្នុងនោះមានដូចជា៖
រថយន្ត Mazda Pick Up ស៊េរីទំនើប ចំនួន ២រង្វាន់
ម៉ូតូ Honda Dream ចំនួន ១០រង្វាន់
ទូរស័ព្ទដៃ Iphone 13 Pro ចំនួន ១០រង្វាន់
រង្វាន់ចុងក្រោយនោះគឺ ទូរទស្សន៍ LG ចំនួន ២០រង្វាន់៕