អត្ថបទ >
ចាប់ផ្តើមអាជីវកម្ម
មេធំ Binance យកគំនិតពីកន្លែងលេងបៀរ រកលុយបាន ៦៥ពាន់លាន$ ប្រើពេលត្រឹម៥ឆ្នាំ

Meng Songly

May 12 2022

5.5K

លោក Changpeng Zhao ឬគេតែងស្គាល់ឈ្មោះហៅក្រៅ CZ គឺជាអ្នកជំនួញចិន-កាណាដា និងជាស្ថាបនិកក្រុមហ៊ុនផ្តល់សេវាកម្មប្តូរលុយគ្រីបតូ (cryptocurrency exchange) ដ៏ធំជាងគេនៅលើលោក ឈ្មោះ Binance និងជាមហាសេដ្ឋីទ្រព្យ ៦៥ពាន់លានដុល្លារអាមេរិក។ លោក CZ បានចាប់ផ្តើមមានគំនិតរកស៊ីលើវិស័យ Cryto នៅអំឡុងពេលលោកកំពុងលេងបៀរជាមួយនឹងមិត្តភក្តិ ដែលកាលនោះមិត្តរបស់លោក បានសួរលោកថា ធ្លាប់លឺពីលុយ Bitcoin ដែរឬទេ?

202107281237 Mobile

និយាយនៅក្នុងវីដេអូជាមួយ Nas Daily ដែលជាអ្នកផលិតវីដេអូដ៏ល្បីលំដាប់ពិភពលោក កាលពីពេលថ្មីៗកន្លងទៅនេះ លោក CZ បានរំលឹកឱ្យដឹងថា កាលនោះ (ក្នុងឆ្នាំ២០១៣) ពេលលឺមិត្តរបស់លោកនិយាយពី Bitcoin លោកមានការចាប់អារម្មណ៍ជាខ្លាំង ពីព្រោះឈ្មោះនេះ ស្តាប់ទៅអស្ចារ្យ។ លោកបានឈប់លេងបៀរភ្លាមៗ រួចទៅរកព័ត៌មានពី Bitcoin យកមកអាន។ លោកបាន ដោនលោត White Paper របស់ Bitcoin ចំនួន៩សន្លឹក យកមកអានយ៉ាងល្អិតល្អន់ ដែលធ្វើឱ្យលោកជឿថា Bitcoin គឺជាលុយអនាគត។ លោកបានឧ.ថា វាប្រៀបបានដូចជាពេលដែលលោកប្រើ Email និង Social Media លើកដំបូងអ៊ីចឹង គឺលោកដឹងថា មនុស្សនឹងសម្រុកទៅប្រើវាជាមិនខាន។

ក្រោយពីអានយល់ពី Bitcoin ប៉ុន្មានខែក្រោយមក CZ បានលក់អាផាតមិនទាំងមូលរបស់គាត់ នៅសៀងហៃ បានលុយ១លានដុល្លារ ហើយយកលុយទាំងអស់វិនិយោគលើ Bitcion ហើយលោកបានលាឈប់ពីការងារថែមទៀត ដែលធ្វើឱ្យមិត្តរបស់លោកគ្រប់គ្នាគិតថា លោកពិតជាឆ្កួតហើយ។ ហើយជាការពិត នៅពេលនោះ ក្រោយពីលោកទិញ Bitcoin បាន២ខែ ស្រាប់តែតម្លៃលុយនេះ ធ្លាក់ចុះអស់៧០% ធ្វើ CZ ខាតលុយអស់ ៧០ម៉ឺនដុល្លារ ហើយសម្តីរបស់មិត្តរបស់គាត់បានក្លាយជាការពិត ថាលោកពិតជាគិតខុស ហើយសូម្បីតែម្តាយរបស់លោកក៏ថាលោក ជាមនុស្សល្ងង់ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា មហាសេដ្ឋីចិត្តសឿងរូបនេះ មិនគិតដូចម្តាយនិងមិត្តភក្តិរបស់លោកឡើយ លោកនៅតែជឿថា លោកបានសម្រេចចិត្តត្រូវ ព្រោះអំឡុងពេលនោះ ក្នុងឆ្នាំ២០១៣ និង២០១៤ ការវិនិយោគលុយលើ Bitcoin គឺជាឱកាសដែលល្អបំផុត ពីព្រោះមនុស្សភាគច្រើន មិនទាន់ស្គាល់ពីលុយនេះ ហើយតម្លៃដែលចេញលក់នៅក្នុងដំណាក់កាលដំបូងៗនោះ មានតម្លៃថោកថែមទៀត ហើយលោកជឿថា អនាគតរបស់វាគឺធំមិនធម្មតាឡើយ ដូច្នេះលោកមិនអាចខកខានជាដាច់ខាត។

Chanpen Chzhao Regulyatornye Ogranicheniya Reklamy Ne Nanesut Vred Kriptoindustrii

បន្ទាប់ពីមានជំនឿយ៉ាងមុតមាំទៅលើ Bitcoin លោក CZ ក៏បានចាក់ឃ្លាតឆ្ងាយពីមិត្តភក្តិ ឈប់លេងបៀរ ប្តូរទម្លាប់របស់ខ្លួន រួចចំណាយពេលទាំងយប់ទាំងថ្ងៃ ពីម៉ោង៩ព្រឹក ដល់ពាក់កណ្តាលអធ្រាត្រ ៧ថ្ងៃក្នុង១សប្តាហ៍ អស់រយៈពេល៥ឆ្នាំ លើការបង្កើតបច្ចេកវិទ្យា Blockchain និងបានចាប់ផ្តើមបង្កើតក្រុមហ៊ុន Binance ដែលមនុស្សអាចទិញ និងលក់ crypto ទៅវិញទៅមកបាន។ ហើយមិនយូរប៉ុន្មាន Bitcoin ចាប់ផ្តើមឡើងថ្លៃ ហើយក្រុមហ៊ុនរបស់លោកក៏មានអ្នកប្រើច្រើនរហូតដល់១០០លាននាក់ ដែលធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ ត្រឹមរយៈពេលដ៏ខ្លីបំផុត។  

ត្បិដថាមានលុយរាប់ពាន់លានដុល្លារក៏ពិតមែន ប៉ុន្តែមហាសេដ្ឋីវ័យ៤៤ឆ្នាំរូបនេះ បានលើកឡើងថា លោកមិនដែលខ្វល់អំពីចំនួនលុយនោះឡើយ លោកយកចិត្តទុកដាក់តែទៅលើការបង្កើតរបស់សំខាន់ឱ្យមនុស្សប្រើប្រាស់ ហើយវាជារបស់ដែលមានតម្លៃ ដែលមនុស្សមិនអាចខ្វះបាននៅទូទាំងពិភពលោក។ ជាក់ស្តែង ធ្វើខ្លួនសាមញ្ញៗ គ្មានឡានទំនើបឡើយ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺលោកមានគម្រោងបរិច្ចាគទ្រព្យសម្បត្តិរបស់លោកទៅកាន់មនុស្សធម៌ថែមទៀតផង។  

ជាចុងក្រោយ​ ​លោក CZ សង្កត់ធ្ងន់ថា ប្រសិនបើអ្នកចង់ធ្វើអាជីវកម្ម ចាប់ផ្តើមអាជីពការងារ ឬក៏ផលិតវីដេអូផ្សេងៗនៅលើយូធូប អ្នកត្រូវជឿជាក់ថាអ្វីដែលធ្វើគឺជារឿងអស្ចារ្យនិងត្រឹមត្រូវ ទោះបីជាម្តាយឬក៏មិត្តភក្តិរបស់អ្នកយល់ថាអ្នកឆ្កួត និងល្ងង់ក៏ដោយ។ ពីព្រោះនៅពេលដែលអ្នកដឹងថាអ្នកត្រូវ អ្នកត្រូវមានភាពអត់ធ្មត់យូរអង្វែង រហូតដល់មនុស្សគ្រប់គ្នា យល់អំពីវាច្បាស់ ៕

អត្ថបទដោយ៖ ស្រេង យិនលីវ

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth