អត្ថបទ >
ចាប់ផ្តើមអាជីវកម្ម
មិនបាច់ប៊ូសផេក! ថៅកែស្រីវ័យក្មេង១រូប បង្ហើបក្បួនរកស៊ីសម័យថ្មី មិនបាច់ប៊ូសផេកក៏មានភ្ញៀវទិញ

ទីផ្សារលក់ស៊ីនៅលើអនឡាញកំពុងប្រកួតប្រជែងខ្លាំង ដែលតម្រូវឱ្យអ្នករកស៊ីម្នាក់ៗត្រូវខិតខំព្យាយាមរកគ្រប់មធ្យោបាយដើម្បីឱ្យការរកស៊ីឈានមុខជាងគេ ដូច្នេះអ្នកលក់អនឡាញស្ទើរតែគ្រប់គ្នា ត្រូវប៊ូសផេក ឡាយទាំងយប់ទាំងថ្ងៃ និងថែមទាំងជួលដល់តារាល្បីៗមកផ្សព្វផ្សាយក៏មាន។ដោយឡែក សម្រាប់យីហោលក់ជើងទានិងប្រហិតឆឹងល្បីឈ្មោះពូឈីវមីងឆយវិញ បែរជាអាចលក់ដាច់បានមួយថ្ងៃរាប់រយកញ្ចប់ដោយមិនដែលប៊ូសផេកសូម្បីតែម្តងតាំងពីចេញរកស៊ីមក។

Img 3203

បើតាមកិច្ចសម្ភាសន៍ជាមួយ អ្នកនាង ឃុត ពន្លក ហៅមីងឆយ បានប្រាប់ក្រុមការងារ Business Cambodia ថា ចាប់តាំងពីចេញរកស៊ី ពីឆ្នាំ ២០២១ មកដល់ ២០២២នេះ អ្នកនាងមិនដែលប៊ូសផេកសូម្បីតែម្តង ប៉ុន្តែបើនិយាយពីប្រហិតឆឹង និងជ្រក់ជើងទានៅហាងពូឈីវមីងឆយវិញ លក់ដាច់អស់ៗគ្មានសល់ រហូតលក់ឱ្យភ្ញៀវសឹងមិនទាន់ថែមទៀតផង។អ្នកនាងពន្លក បានបញ្ជាក់ទៀតថា សម្រាប់ហាងពូឈីវមីងឆយ បើកលក់ចាប់ពីម៉ោង ៩ដល់ម៉ោង ៤ល្ងាច ប៉ុន្តែថ្ងៃខ្លះប្រើពេលតែ១ម៉ោង អ្នកនាងអាចលក់ដាច់អស់់គ្មានសល់ដោយមិនបាច់ឡាយក៏មាន។

ថៅកែស្រីវ័យ ២៣ ឆ្នាំរូបនេះបានបង្ហើបផងដែរថា មូលហេតុដែលធ្វើឱ្យអ្នកនាងអាចលក់ដាច់សន្ទុះគាំទ្រពីលក់ដាច់ត្រឹម១២កញ្ចប់ កើនដល់ ២០០កញ្ចប់ក្នុងមួយថ្ងៃៗ ដោយមិនប៊ូសផេក ដោយសារតែ៖

១.រសជាតិ គុណភាព អនាម័យ ៖ គ្រប់អតិថិជនសុទ្ធតែទទួលស្គាល់ថាជើងទារបស់ពូឈីវមីងឆយឆ្ងាញ់ខុសប្លែកពីគេ ការធ្វើវិញក៏មានអនាម័យ គ្រឿងទេសប្រើសុទ្ធតែមានគុណភាព កាន់តែពិសេសគឺជើងទាប្រើជើងទាក្នុងស្រុក យកមកភ្លាមធ្វើជ្រក់ភ្លាម មិនមែនយកជើងទាក្រៅស្រុកមកធ្វើហើយមានសារជាតិរក្សាទុកនោះទេ។ហេតុនេះឱ្យតែជើងទាយើងឆ្ងាញ់ទោះមិនបាច់ប៊ូសក៏មានភ្ញៀវស្គាល់ដែរ ដោយសារតែភ្ញៀវប្រាប់តៗគ្នា។

២.ឱ្យភ្ញៀវប្រម៉ូតឱ្យ ៖ ចំណុចពិសេសមួយទៀតដែលធ្វើឱ្យភ្ញៀវស្គាល់ហើយតាមទិញហូហែរ មិនប៊ូសផេកក៏មានអ្នកឃើញអ្នកស្គាល់ គឺដោយសារតែពេលភ្ញៀវទិញទៅញ៉ាំឆ្ងាញ់ភ្ញៀវក៏ជួយប្រម៉ូតឱ្យ ដោយអ្នកនាងមិនដែលជួលឬក៏ស្នើសុំអ្វីឡើង ប៉ុន្តែនោះក៏ដោយសារតែជ្រក់ជើងទា និងប្រហិតឆឹងឆ្ងាញ់ទើបធ្វើឱ្យគាត់ចង់ផ្សព្វផ្សាយចែករំលែកបន្តបែបនេះ។អ្នកនាងពន្លក ហៅមីងឆយ បានសង្កត់ធ្ងន់ថា នៅពេលដែលយើងធ្វើឆ្ងាញ់ មានអនាម័យ ពេលភ្ញៀវទិញទៅភ្ញៀវផ្សាយឱ្យនោះជាការធ្វើទីផ្សារដែលល្អជាងប៊ូសផេកទៅទៀត ព្រោះតែគេទុកចិត្ត ហើយជឿជាក់ជាងការដែលគ្រាន់តែផុសរូបភាពហើយប៊ូស៕

Img 3208

Img 3205

អត្ថបទដោយ៖សម្បត្តិ សុខឡាង

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth