កើតមកក្នុងត្រកូលអ្នកមានមិនប្រាកដថា អ្នកនៅតែមានទេ បើមិនចេះស៊ូលំបាក

0
22

នៅក្នុងកម្មវិធី ចែកសញ្ញាបត្រដល់និសិ្សតហុងកុង ដែលទើបបានបញ្ចប់ការសិក្សា កាលពីពេលថ្មីៗនេះ លោកមហាសេដ្ឋី វ័យជិត ៩០ឆ្នាំ លោក លី កាសីុង បានពោលថា កើតមកក្នុងត្រកូលអ្នកមាន មិនអាចធានាអនាគតថាអ្នក ឲ្យនៅតែមានបាននោះទេ។

លោកមហាសេដ្ឋីប្រាក់ពាន់លាន រូបនេះបានបរិច្ឆាក ប្រាក់របស់គាត់ជាង ៨ពាន់លានដុល្លារហុងកុងរួចមកហើយ លើសាកលវិទ្យាល័យ សានទូ របស់ហុងកុង។ លោកបានលើកទ្បើងថា កូនអ្នកមានខ្លះ តែងពឹងលើទ្រព្យ របស់ឪពុកម្តាយ ដើម្បីចាប់ផ្តើមរកសីុ ដែលលោកថា នេះមិនអាចធានាជោគជ័យបានទ្បើយ។

លោកបានជំរុញ យុវជនជំនាន់ក្រោយរបស់ហុងកុងថា ត្រូវដាក់ចិត្តដាក់កាយ រៀនសូត្រពី ការលំបាក ទោះបីខ្លួនមានទ្រព្យពីឪពុកម្តាយក៏ដោយ។ ឆ្នាំក្រោយ លោកមហាសេដ្ឋីរូបនេះ នឹងមានអាយុ ៩០ឆ្នាំហើយ ហើយលោកបានរំលឹក កាលពីលោកនៅក្មេងថា គាត់បានឆ្លងកាត់នូវការលំបាកក្នុងជីវិតរាប់មិនអស់។

តែលោកបានពន្យល់ថា ការលំបាកដែលលោកបានជួបតាំងពីក្មេងនោះហើយ ដែលបានធ្វើគាត់ រឹងមាំដូចសព្វថ្ងៃ។ លោកលី កាសីុង ក៏បានលើកទឹកចិត្តដល់ឧកញ៉ា ទាំងអស់របស់អាសីុ គួរនាំ គ្នាបំបែកប្រពៃណីចាស់ ដែលចូលចិត្តផ្ទេរទ្រព្យ ដល់កូនតៗគ្នា។ គាត់ថា អ្នកមានទាំងអស់គួរ គិត បរិច្ឆាកលុយនោះ ដល់សង្គមវិញ សង្គមដែលខ្លួនបានកើត សង្គមដែលកូនចៅខ្លួននឹងរស់នៅបន្ត កំុគិតតែគ្រួសារខ្លួនពេក។

គិតត្រឹមឆ្នាំ ២០១៧ នេះ លោកមហាសេដ្ឋី លេខ១ របស់ហុងកុងរូបនេះ មានទ្រព្យផ្ទាល់ខ្លួន រហូតដល់ ជាង ៣២ពាន់លានដុល្លារ។ នៅឆ្នាំក្រោយ នៅពេលលោកមានអាយុ ៩០ឆ្នាំ គាត់មានគម្រោងនឹងចូលនិវត្តន៍ ឈប់ដឹកនាំអាជីវកម្មគាត់ទៀហើយ៕

អត្ថបទដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសីុ ត្រូវចេះសំលៀងពូថៅ

ទំនាក់ទំនងផ្ទាល់ជាមួយអ្នកនិពន្ធ http://www.facebook.com/sam.kosal.7

LEAVE A REPLY

Please enter your comment!
Please enter your name here