បុរីប៉េងហួត នឹងបោះទុនប្រមាណ៦០លានដុល្លារបង្កើតសួនកម្សាន្តលំដាប់អន្តរជាតិនៅបឹងស្នោរ

0
82

បុរីប៉េងហួត បោះទុនប្រមាណ៦០លានដុល្លារបង្កើតសួនកម្សាន្តលំដាប់អន្តរជាតិនៅបឹងស្នោរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ នៅលើផ្ទៃដីប្រមាណ៨ហិកតា ។

សួន​កម្សាន្ត​នេះ​ត្រូវ​បាន​រចនា​ឡើង​តាម​បែប​អឺរ៉ុប​ដែល​មាន​សំណង់​អគារ​ពិសេស​ប្លែកៗ និង​លម្អរ​ទៅ​ដោយ​សួន​ដើមឈើ​ធំៗ​សង​ខាង​ទន្លេ​ដែល​អាច​ជិះទូក​បាន និង​មាន​ស្ពាន​ស្អាតៗ​ឆ្លង​ទន្លេ​ចំនួន​ ៣ ​តភ្ជាប់​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត​។

សួនកម្សាន្តនេះ ​នឹង​បើក​ដំណើរការ​ស្វាគមន៏​អ្នក​ដែល​រស់នៅ​ក្នុង​បុរី​ប៉េងហួត និង​សាធារណជន​ទូទៅ​ដែល​ស្វែងរក​កន្លែង​សម្រាក​លម្ហែ និង​ញ៉ាំ​អាហារ​ប្រកប​ដោយ​ផាសុកភាព​។ ចំពោះ​ការ​ចូលមក​ទស្សនា​ និង​កម្សាន្ត​ក្នុង​គម្រោង​នេះ​នឹង​មិន​តម្រូវ​ឲ្យ​មាន​ការ​ទិញ​សំបុត្រ​ទេ​។

គម្រោង​នេះវិនិយោគ​ឡើង​​ក្នុង​គោលបំណង​ផ្ដល់​ទីកន្លែង​ស្អាត​សម្រាប់​លម្ហែ​កម្សាន្ត ញ៉ាំ​អាហារ​ដល់​អ្នក​រស់នៅ​ក្នុង​បុរី​ប៉េងហួត និង​សាធារណជន​ទូទៅ និង​ជាពិសេស​គឺ​ដើម្បី​ចូលរួម​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ដោយ​នាំ​មក​នូវ​គម្រោង​ថ្មី​ស្អាត​ដែល​មិន​ដែល​ធ្លាប់​មាន​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​ជូន​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ​។

ជាមួយគ្នានេះដែរ បុរី ប៉េង ហួត បឹងស្នោរ បានបង្ហាញពីភាពស្រស់បំព្រង ក្នុងនោះ មានគម្រោងជាច្រើន ដូចជា លំនៅស្ថាន​ សាលារៀនអន្តរជាតិ  ក្លឹបហាត់ប្រាណ កន្លែងវាយកូនហ្គោល និងកីឡដ្ឋានសួនកម្សាន្តបែបអឺរ៉ុប សាសន្និសីទ
ផ្សារទំនើប​ និងបណ្តុំនៃភោជនីយដ្ឋាននៅប៉ូឡារីស អេហ្វអែនប៊ី ស្ទ្រីតជាដើម   ។

ជាមួយគ្នានេះដែរ គម្រោង  ខុនដូ​ ដឹស្តាប៉ូឡារីស ២៣ ដែលជាគម្រោងអភិវឌ្ឍន៍ ស្ថិតនៅក្នុងគម្រោង បុរី​ប៉េងហួត ហ្គ្រេនស្តារ  មានកម្ពស់ដល់ទៅ ២៦ជាន់ បាននឹងកំពុងប្រតិបត្តិការណ៍ការសាងសង់ស្របពេលកំពុងចាប់បើកដំណើរការលក់ផងដែរ។

យ៉ាងណាមិញ គម្រោងថ្មី បណ្តុំភោជនីយដ្ឋាន ដែលស្ថិតនៅផ្នែកខាងមុខនៃបុរីផ្ទាល់ ដែលភោជនីដ្ឋាននឹងមានជាប្រភេទ ភោជនីយដ្ឋានជាច្រើន ប្រភេទ រួមទាំង Fast Food ជាច្រើនប្រភេទ​ដូចជាPIZZA Company ,Koiជាដើម ដែលទាំងនេះបានផ្តល់ជាអត្ថប្រយោជន៍ និងភាពងាយស្រួលជាច្រើន សម្រាប់អតិថិជនរបស់បុរីផ្ទាល់ ព្រមទាំងប្រជាជននៅក្បែរនោះផងដែរ ដោយមិនចាំបាច់ចំណាយពេលវេលាច្រើននោះទេ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here