បុរីមង្គលបុរីមង្គល ភ្នំពេញគ្រោងសាងសង់គម្រោងទី៥ ខណៈគម្រោងទី៣និងទី៤កំពុងសាងសង់

0
43

តម្រូវការលំនៅដ្ឋានសិ្ថតក្រោមម៉ាកសញ្ញាមង្គលភ្នំពេញកាន់តែកើនឡើង ដែលជាសញ្ញាមួយដ៏ល្អ និងជាកម្លាំងជម្រុញទឹកឪ្យយើងវិនិយោគគម្រោងថ្មីមួយទៀតដែលជាគម្រោងទី៥ ដែលនឹងចាប់បើកលក់ក្នុងពេលឆាប់ខាងមុខនេះ។

គម្រោងទី៥នេះគឺមានទីតាំងនៅតាមបណ្តាផ្លូវជាតិលេខ១ ប្រហែល១០នាទីប៉ុណ្ណោះពីស្ពានច្បារអំពៅ។ យើងមានទំនុកចិត្តខ្ពស់ មានហេដ្ឋានរចនាសម្ព័ន្ធល្អ ជាទីមនោរម្យក្នុងការរស់នៅ និងជាទឹកដីត្រជាក់ត្រជុំ។

បន្ទាប់ពីការស្ថាបនាផ្លូវជាតិលេខ១ដ៏រឹងមាំដោយជប៉ុនរួចហើយ ទីនោះក្លាយជាតំបន់ដ៏ស៊ីវីល័យមួយដែលមានហាងទំនើបៗចាប់ផ្តើមបើកហូរហែរ មិនតែប៉ុណ្ណោះវាស្ថិតនៅជិតតំបន់រមណីដ្ឋាននានា និងងាយស្រួលក្នុងការធ្វើដំណើរទៅតាមបណ្តាលខេត្តនានាផងដែរ។

បច្ចុប្បន្ននេះ បុរីមាន២គម្រោងកំពុងតែដំណើរការសាងសង់ និងលក់ដូចជាគម្រោងទី ៣ និង៤ ដែលសុទ្ធតែនៅជិតផ្សារទូលសង្កែ។ គម្រោងទី៣រហូតមកទល់ពេលនេះបានលក់និងសាងសង់ ស្ទើរតែ១០០%ទៅហើយ ឯគម្រោងទី៤ដែលទើបតែចាប់ផ្ដើមដំណើរការនេះក៏បានប្រហែល៧៥%ផងដែរ។

ក្រុមហ៊ុនបុរីមង្គលភ្នំពេញតែងតែយកចិត្តទុកដាក់ទៅលើអតិថិជន​ និងយកចិត្តអតិថិជនដាក់ក្នុងចិត្តខ្លួនឯងដើម្បីអភិវឌ្ឈលំនៅដ្ឋានដែលមានស្តង់ដារ មានសោភ័ណ្ឌភាព និងមានភាពរឹងមាំព្រមទាំងតម្លៃសមរម្យ។ ដោយសារតែអតិថិជនពួកគាត់ពេញចិត្ត និងយល់ច្បាស់ពីគុណភាពផ្ទះ និងសេវាកម្មរបស់យើង ធ្វើឪ្យយើងបានទទួលភាពជោគជ័យយ៉ាងឆាប់រហ័ស។

គួរជម្រាបផងដែរថា បុរីមង្គលភ្នំពេញ មានបទពិសោធន៏ផ្នែកអភិវឌ្ឈន៍លំនៅដ្ធានជាង១០ឆ្នាំមកហើយ ហើយយើងបានកែប្រែខ្លួនទៅជាការអភិវឌ្ឈន៍បែបបុរី គឺ ចាប់ផ្តើមតាំងពី២០១១មក។ សម្រាប់កគម្រោងកន្លងមក បានដំណើរការយ៉ាងជោគជ័យ ដោយគម្រោងទី១បានលក់អស់ និងសាងសង់រួចជាស្ថាពរ មានវត្តមាននៅជិតផ្សារទួលសង្គែ ឯគម្រោងទី២ដែលសាងសង់រួចរាល់ និងលក់អស់ផងដែរគឺមានទីតាំងនៅវាលស្បូវ។ គម្រោងទាំង២ខាងលើគឺសុទ្ធតែមានប្រជាជនរស់អូអរបន្ទាប់ពីសាងសង់រួច។

 

LEAVE A REPLY

Please enter your comment!
Please enter your name here