Bitcoin ធ្លាក់ថ្ងៃភ្លាម ស្របពេលដែលចិនហាមឃាត់ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល

0
43

រូបិយប័ណ្ណឌីជីថលល្បីល្បាញ Bitcoin ធ្លាក់ថ្លៃភ្លាមៗ ស្របពេលដែលធនាគារធំៗនៅចិនបានប្រកាសហាមឃាត់ការប្រើប្រាស់រូបិយប័ណ្ណប្រភេទនេះ កាលពីថ្ងៃចន្ទ ។

ក្រុមអ្នកវិភាគលើកឡើងថា ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល ដែលមានលក្ខណៈងាយស្រួលមិនបាច់ទាមទារលក្ខខណ្ឌច្រើន អាចប៉ះពាល់ដល់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ចិន ។

តាមសេចក្តីប្រកាសឲ្យដឹងថា រូបិយប័ណ្ណឌីជីថលដូចជា Bitcoin Ethereum Litecoin  និងលុយឌីជីថលផ្សេងទៀត ជារូបិយប័ណ្ឌដែលគ្មានការអនុញ្ញត ខុសច្បាប់ ងាយរងការលួចបន្លំ ការឆរបោកជាដើម ។

យោងតាមសេចក្តីប្រកាសរបស់ធនាគារកណ្តាលឲ្យដឹងថា ការប្រើប្រាស់រូបិយប័ណ្ណឌីជីថលបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយសារប្រជាជនមិនប្រើប្រាស់លុយតាមប្រព័ន្ធធនាគារឲ្យបានត្រឹមត្រូវ ។

គួរបញ្ជាក់ថា រូបិយប័ណ្ណឌីជីថលទាំងអស់នឹងត្រូវបិទចោលនៅពេលឆាប់ៗនេះ ហើយអ្នកដែលវិនិយោគឬប្រើប្រាស់​រូបិយប័ណ្ណនេះត្រូវប្រញាប់ប្តូរវាទៅជាសាច់ប្រាក់សុទ្ធជាបន្ទាន់ ជៀសវាងការខាតបង់ដោយប្រការណាមួយ ។

ស្របពេលគ្នានេះរូបិយប័ណ្ណឌីជីថលល្បីល្បាញលេខមួយលំដាប់ពិភពលោក Bitcoin បានធ្លាក់ថ្លៃប្រមាណ ១២% ដែលតម្លៃសល់ត្រឹម ៤០១៨ ដុល្លារ ចំណែករូបិយប័ណ្ណឌីជីថល Ethereum ធ្លាក់ចុះ ៣២% នៅសល់ត្រឹម ២៣២ ដុល្លារ ។

មុនសេចក្តីប្រកាសនេះរូបិយប័ណ្ណឌីជីថលនៅចិនកើនឡើងប្រមាណ ២.៦១៦ ពាន់លានយាន់ ( ៣៩៩.៥លានដុល្លា​ ) ដោយមានអ្នកវិនិយោគ ១០៥០០០ នាក់ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៧ ។

គួរបញ្ជាក់ថាស្របពេលដែលចិនប្រកាសបិទការប្រើប្រាស់រូបិយប័ណ្ណឌីជីថល កម្ពុជាទើបតែមាការប្រើប្រាស់​ Bitcoin ជាផ្លូវការ ដែលមានស្ថាប័នធំៗមួយចំនួនបានទទួលស្គាលដូចជា ធនាគារ ABA និងធនាគារឯកទេស វីង ជាដើម ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here