ប្រភព Online ទាំង៤ ដែល Bill Gates ចូលចិត្តរៀនសូត្រតាំងពីរត់ចោលសាលារហូតក្លាយជាសេដ្ឋី

0
37

ជាការពិតមហាសេដ្ឋី Bill Gates បានរត់ចោលសាលាកាលពីឆ្នាំ ១៩៧០ ដើម្បីចាប់ផ្តើមក្រុមហ៊ុន Microsoft តែគាត់មិនដែលបោះបង់ការសិក្សាទេ លោកលើកឡើងថា “ខ្ញុំមិនដែលមើលរំលងចំណេះដឹងទេ ព្រោះខ្ញុំត្រូវការរៀនសូត្រជាប្រចាំ” ។ អ្វីដែលជួយឲ្យលោក Gates ជោគជ័យរហូតដល់សព្វថ្ងៃនេះគឺការអានសៀវភៅ ប៉ុន្តែនៅដើមឆ្នាំថ្មី មហាសេដ្ឋីរូបនេះបានចែករំលែកប្រភព Online ៤ ដែលលោកតែងតែរៀនសូត្ររហូតដល់ក្លាយជាសេដ្ឋី ។ អ្វីដែលលោក Bill Gates ចែករំលែកសុទ្ធតែជាអ្វីដែលមនុស្សជុំវិញពិភពលោកអាចរៀនសូត្របាន ទោះជាអ្នកនៅកម្ពុជាឬនៅប្រទេសផ្សេងក៏ដោយ ។

១- Khan Academy

Khan Academy គឺជាប្រភពវីដេអូដែលផ្ទុកព័ត៌មានជាច្រើនសម្រាប់សិស្សគ្រប់កម្រិតថ្នាក់និងមនុស្សគ្រប់វ័យ ព្រមទាំងមានទិន្នន័យពិសេសៗពីអង្គការ NASA និងស្ថាប័នផ្សេងៗទៀត ។ លោក Bill Gates លើកឡើងថា “វីដេអូទាំងនេះគឺជាប្រភពដ៏ល្អលើប្រធានបទសំខាន់ៗ ដូចជាមុខវិជ្ជាវិស្វកម្មអេឡិកត្រូនិកជាដើម” ។ អ្វីដែលសំខាន់គឺមេរៀនទាំងអស់ដាក់ឲ្យរៀនឥតគិតថ្លៃ គោលដៅសំខាន់របស់ Khan Academy គឺធ្វើឲ្យការអប់រំលំដាប់ពិភពលោកមានសម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង ។

២- Code.org

លោក Gates មិនត្រឹមតែរៀនពី Code.org តែគាត់បានបរិច្ចាគលុយរហូតដល់ ១២ លានដុល្លារដើម្បីឲ្យមនុស្សលើពិភពលោកបានរៀនសូត្រពីវិទ្យាសាស្ត្រកុំព្យូទ័រ ។ មហាសេដ្ឋីរូបនេះជឿជាក់ថា ការសរសេរកូដជាអ្វីដែលមនុស្សគ្រប់គ្នាគួរសាកល្បង ហើយ Code.org នឹងផ្តល់ប្រភពដល់ល្អដើម្បីឲ្យអ្នករៀនកូដពង្រឹងនូវជំនាញរបស់ពួកគេ ។

៣- The Great Courses

ថ្វីត្បិតតែវាជាមេរៀនដែលគិតថ្លៃ ប៉ុន្តែវាជាមេរៀនល្អៗមកពីសាស្ត្រាចារ្យល្បីៗ មកពីសកលវិទ្យាល័យធំៗ ។ លោក Bill Gates លើកឡើងថា “យ៉ាងហោចក៏ខ្ញុំដាក់ DVD មួយតាមខ្លួនដែល ពេលខ្ញុំធ្វើដំណើរ” ។

៤- Big History

Big History ជាវគ្គសិក្សាឥតគិតថ្លៃ បង្កើតឡើងដើម្បីបង្រៀនមនុស្សឲ្យដឹងពីរបៀបដែលមនុស្សនិងប្រវត្តិសាស្ត្រពិភពលោកត្រូវបានផ្សារភ្ជាប់គ្នា ។ វារចនាឡើងសម្រាប់សិស្សថ្នាក់អនុវិទ្យាល័យនិងថ្នាក់វិទ្យាល័យ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

LEAVE A REPLY

Please enter your comment!
Please enter your name here