ទីបំផុត Bill Gates អស់តំណែង ជាសេដ្ឋីមានបំផុតក្នុងលោកបន្ទាប់ពី បរិច្ចាគទ្រព្យរាប់ពាន់លាន$

0
33

លោក Bill Gates ស្ថាបនិក ​Microsoft និងជាមហាសេដ្ឋីដែលធ្លាប់តែគ្រោងតំណែងបុគ្គលមានបំផុតក្នុងលោក ពេលនេះ លោកបានបាត់បង់តំណែងនេះហើយ បន្ទាប់ពីលោកធ្វើសកម្មភាពបរិច្ចាគទ្រព្យជាច្រើនពាន់លានដុល្លារជួយជនក្រីក្រជុំវិញពិភពលោក។

កាលពីថ្ងៃច័ន្ទ សប្ដាហ៍នេះ លោក Jeff Bezos បានក្ដោបយកតំណែងជា មហាសេដ្ឋីមានបំផុតក្នុងលោកពី Bill Gates នៅពេលទ្រព្យរបស់ Jeff Bezos ហក់ដល់ ១០៥ពាន់លានដុល្លារ គឺជាចំនួនទ្រព្យច្រើនបំផុតមិនធ្លាប់មានពីមុន ខណៈ ទ្រព្យរបស់ មហាសេដ្ឋី Bill Gate ហក់ខ្ពស់បំផុត ត្រឹម ១០០ពាន់លានដុល្លារកាលឆ្នាំ ១៩៩៩។

មូលហេតុចម្បងដែល Bill Gates បណ្ដាយខ្លួនឲ្យបាត់បង់តំណែងជាបុគ្គលមានបំផុតក្នុងលោក ដោយសារ តែលោក និងភរិយានៅតែបន្តសកម្មភាពបរិច្ចាគទ្រព្យយ៉ាងផុសផុលក្នុងការ ជួយប្រជាជនក្រីក្រទូទាំងពិភពលោក។ ជាក់ស្ដែងក្នុងឆ្នាំ ២០០០ លោក រួមជាមួយ ភរិយា បានបង្កើតអង្គការ មូលនិធិ Bill &Melinda Gates Foundation ដែលអង្គការនេះ ធ្វើសកម្មភាពមនុស្សធម៌ ដូចជា អប់រំប្រជាជនក្រីក្រពី សុខភាពពិភាលោកជាដើម។

បច្ចុប្បន្ន លោក Bill Gates មានទ្រព្យ ប្រមាណ ៩៣ពាន់លានដុល្លារ ឈរបន្ទាប់ពី Jeff Bezos។ បើតាមសារព័ត៌មាន ​Bloomberg បានឲ្យដឹងថា ប្រសិនបើ Bill Gates បញ្ឈប់សកម្មភាពបរិច្ចាគទ្រព្យជួយជនក្រីក្រនោះ Jeff Bezos គ្មានថ្ងៃអាចដណ្ដើមតំណែងបាននោះទេ។ របាយការណ៍របស់ Bloomberg ដែលជាគេហទំព័រតាមដានទ្រព្យមហាសេដ្ឋីពិភពលោកយ៉ាងដិតដល់​ បានបង្ហាញថា Bill Gates ធ្លាប់បរិច្ចាគទ្រព្យ ចំនួន ៧០០លានហ៊ុននៃ ភាគហ៊ុនរបស់ Microsoft ដែលមានតម្លៃស្នើរនឹង ៦១.៨ពាន់លានដុល្លារ អាមេរិក ដូច្នេះ បើគាត់មិនបរិច្ចាគទ្រព្យនោះទេ ទ្រព្យរបស់លោកអាចកើនដល់ ១៥០ពាន់លានដុល្លារអាមេរិកឯណោះ។

គូស្វាមីភរិយាមួយគូនេះ ក៏មានគម្រោងក្នុងបរិច្ចាគទ្រព្យរបស់ខ្លួនជាបន្តបន្ទាប់ពេញមួយជីវិត ដើម្បីជួយដោះស្រាយបញ្ហារបស់ប្រជាជនក្រីក្រទូទាំងពិភពលោក។ លោក មិនបរិច្ចាគទ្រព្យតែម្នាក់ឯងនោះទេ តែលោកក៏បានជំរុញមិត្តរបស់លោកដែលជាមហាសេដ្ឋីចូលរួមបរិច្ចាគទ្រព្យសម្រាប់ទង្វើមនុស្សធម៌ផងដែរ។

សេដ្ឋីចិត្តធម៌រូបនេះ នឹងបរិច្ចាក ទ្រព្យសម្បត្តិ ជាង ៨៥ពាន់លានដុល្លារអាមេរិក ដែលជាទ្រព្យសម្បត្តិស្ទើរតែទាំងអស់ ជួយប្រជាជនក្រីក្រជុំវិញពិភពលោក តែលោកមិនបានទុកឲ្យកូនៗនៅពេលដែលលោកស្លាប់ទៅ៕

អត្ថបទដោយ៖ ហុង

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here