មហសេដ្ឋី Bill Gates បរិច្ចាគ ១២លានដុល្លារ ដើម្បីឲ្យមនុស្សលើពិភពលោករៀនវិទ្យាសាស្ត្រកុំព្យូរទ័រ

0
17

មហាសេដ្ឋី Bill Gates និងភរិយាលោកស្រី Melinda Gates បានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ១២ លានដុល្លារទៅកាន់ស្ថាប័នមិនយកប្រាក់ចំណេញ Code.org ដើម្បីឲ្យមនុស្សលើពិភពលោករៀនវិទ្យាសាស្ត្រកុំព្យូរទ័រដោយឥតគិតថ្លៃ ។

Code.org ផ្តោតទៅលើការបង្រៀនវិទ្យាសាស្ត្រកុំព្យូទ័រ ជាមួយការច្នៃប្រឌិតក្នុងការបង្រៀន ជាពិសេសវាទទួលការចាប់អារម្មណ៍ច្រើនពីសិស្សស្រី ហើយមានវគ្គខ្លីៗមួយចំនួនត្រូវបានចែករំលែកដោយមហសេដ្ឋីបច្ចេកវិទ្យាដូចជាលោក Mark Zuckerberg ជាដើម ។

កាលពីថ្ងៃចន្ទកន្លងទៅនេះ Code.org ឲ្យដឹងថា មានសិស្សស្រីបានចុះឈ្មោះប្រើប្រាស់វេបសាយនេះរហូតដល់ ១០ លាននាក់ ដើម្បីរៀនវគ្គខ្លីៗមួយចំនួន។

ដោយសារ Code.org បានក្លាយជាវេបសាយពេញនិយមសម្រាប់រៀនវិទ្យសាស្ត្រកុំព្យូទ័ររយៈពេល ៤ ឆ្នាំកន្លងមកហើយ និងមានស្ថាប័នអប់រំជាច្រើនបានយកកម្មសិក្សារបស់ Code.org ទៅប្រើប្រាស់ ជាកត្តាធ្វើឲ្យលោក Bill Gates សុខចិត្តបរិច្ចាគលុយរបស់ខ្លួនដើម្បីការងារសង្គម ។

កាលពីខែ តុលាកន្លងទៅនេះ លោក Bill Gates ក៏បានបរិច្ចាគលុយមួយចំនួនដើម្បីកែសម្រួលប្រព័ន្ធអប់រំនៅអាមេរិកផងដែរ ។ លោក Bill លើកឡើងថា មូលនិធិ ១.៧ ពាន់លានដុល្លាររបស់លោកត្រូវបានវិនិយោគក្នុងប្រព័ន្ធអប់រំអាមេរិក ដើម្បីស្វែងរកមធ្យោបាយថ្មីៗក្នុងការបង្រៀនក្មេងៗ ។

គួរបញ្ជាក់ថា សម្រាប់សិក្សានុសិស្សដែលចាប់អារម្មណ៍រៀនវិទ្យាសាស្ត្រកុំព្យូទ័រ លោកអ្នកអាចចូលទៅកាន់វេបសាយ Code.org បាន វាមានជម្រើសច្រើនសម្រាប់អ្នកដូចជាថ្នាក់បឋម មធ្យមសិក្សា និងវគ្គខ្លីៗ ជាពិសេសអ្នកនឹងរៀនដោយការច្នៃប្រឌិត ខុសប្រព័ន្ធអប់រំបែបចាស់គម្រិលផងដែរ ។

ជាចុងក្រោយមហសេដ្ឋី Bill Gates លើកឡើងថា ការងារសប្បុរសធម៌នេះមិនមែនដើម្បីបានឈ្មោះជាម្ចាស់មូលនិធិទេ តែវាជាការស្វែងរកអ្នកតម្រង់ទិស ស្វែងរកគំនិតថ្មីៗ ដើម្បីឲ្យមនុស្សទទួលយកការអប់រំតាមបែបច្នៃប្រឌិត ក៏ដូចជាជំរុញឲ្យពួកគេហ៊ានសាកល្បង​ ធ្វើការបានល្អ និងទទួលយកការផ្លាស់ប្តូរ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here