ត្រឹម​ខែ​ធ្នូនេះភ្ញៀវទេសចរជាតិ-អន្តរជាតិជាង​៦សែននាក់បានទៅលេង​ក្រុងបាត់​ដំបង

0
36

បាត់ដំបង៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានទៅដើរកម្សាន្ត ជិះទូក និងជិះកាណូតលេង នៅ​តាម​តំបន់រម្មណីយដ្ឋានផ្សេងៗ ក្នុងក្រុងបាត់ដំបង គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ មាន ចំនួន​សរុប ៦១៨ ១៣៩នាក់ បើធៀបនឹងឆ្នាំ២០១៦ មានការកើនឡើងចំនួន ១,៣៦ភាគរយ។

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញថា ភ្ញៀវទេសចរ អន្តរជាតិ​បាន​ទៅ​កម្សាន្ត​មានចំនួន ១៥ប្រទេស សរុបចំនួន ៩៨ ៣០៤នាក់ ក្នុងភ្ញៀវបារាំង ឈរ លេខរៀងទី១ មានចំនួន ១៩ ៧៥៧នាក់, សហអាមេរិកលេខ២ មានចំនួន ១៨ ៣៤២នាក់ និងថៃ លេខ៣ មានចំនួន ៨ ៧៩៩នាក់ ។

របាយការណ៍ដដែល បានបន្តថា ក្នុងឆ្នាំ២០១៧នេះ ខែដែលភ្ញៀវបុកមកកម្សាន្តជាងគេ គឺខែធ្នូនេះ តែម្ដង គឺមានរហូតដល់ចំនួន ៦២ ៥៥៦នាក់ ហើយចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ មាន ៣ ២១៥ ៥០៤នាក់ ។

ខេត្តបាត់ដំបងមានកន្លែងទេសចរណ៍ទាំងតំបន់វប្បធម៌ ធម្មជាតិ និងសុបនិម្មិត ដោយ តំបន់វប្បធម៌ មានប្រសាទបាណន់, ប្រាសាទឯកភ្នំ, ប្រាសាទស្នឹង, ផ្ទះបុរាណ ស្ថិតក្នុងភូមិវត្តគរ, សារមន្ទីរជាតិ និងសំណង់ អគារ ផ្ទះ បន្សល់ទុកពីសម័យអាណានិគមបារាំងជាដើម ។

តំបន់ធម្មជាតិ មានទឹក ធ្លាក់សេកសក, ជិះទូក និងជិះកាណូតមើលលេងកម្សាន្តផ្ទះបណ្ដែតទឹក នៅតំបន់ទន្លេសាប និង កន្លែងសុបនិម្មិត គឺនៅបឹងកំពីងពួយជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here