ដំណឹងល្អ! ក្រុមហ៊ុនធំ១នឹងបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ដនៅខ្មែរលើផ្ទៃដី ១០ ហិកតាក្នុងខែសីហានេះ
Bunthoeun KoemAUGUST 12 20244.7 K views

រោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD នឹងមានវត្តមានក្នុងពេលឆាប់ៗនេះ លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នេះបើតាមការដកស្រង់ពីរដ្ឋបាលខេត្ដកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

455014605 1012609720864620 7709582030979112430 N

តាមការបញ្ជាក់ពិធីបើកការដ្ឋានជាផ្លូវការ នៃរោងចក្រដំឡើងរថយន្តអគ្គិសនីខាងលើ នឹងត្រូវធ្វើឡើង នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

សូមជម្រាបថា​ នេះជារោងចក្រដំឡើងរថយន្ដទី២ ហើយនៅក្នុងខេត្ដកំពោធិ៍សាត់ ខណៈកាលពីឆ្នាំ២០២៤ កន្លងទៅ រោងចក្រដំឡើងរថយន្ដ Ford ក៏បានបើកសម្ពោធរោងចក្រដំឡើងរថយន្ដរបស់ខ្លួននៅក្នុងខេត្ដមួយនេះដែរ ដោយមានទុនប្រមាណ២១លានដុល្លារមានទីតាំងស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់ផងដែរ៕

454782746 1012609370864655 2573283594324300887 N

455014707 1012609737531285 7471065546358584171 N

454931673 1012609790864613 1316905854178389647 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia