ហេតុអ្វីយើងគួរតែប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកស្អាតនៅផ្ទះ ?
Sopheak PichSEPTEMBER 27 2024

មូលហេតុសំខាន់ដែលយើងគួរតែមានម៉ាស៊ីនចម្រោះទឹកស្អាតនៅផ្ទះនោះគឺការទទួលបានទឹកស្អាតប្រើប្រាស់ដោយសុវត្ថិភាព។ មានម៉ាស៊ីនចម្រោះទឹកគឺដូចជាមានភ្នាក់ងារដែលរង់ចាំដើម្បីកំចាត់បាក់តេរី មេរោគ សារធាតុគីមី ក្លរីន សត្វល្អិត ច្រះ ស្លែរ ដីល្បាប់ ធូលី សារធាតុកំបោរ ស្និម និងក្លិនមិនល្អដែលមាននៅក្នុងទឹក ។ 

Img 9486

Img 9526

នៅក្នុងប្រទេសកម្ពុជា ប្រភពទឹកមានច្រើនសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ តាមការសង្កេតនៅតាមជនបទ ពួកគាត់ភាគច្រើនប្រើប្រាស់ទឹកស្ទឹង អណ្តូង ទឹកស្រះ និងទឹកភ្លៀងជាដើម។ ដោយឡែកនៅទីក្រុងធំៗ ប្រជាពលរដ្ឋប្រើប្រាស់ ទឹកម៉ាស៊ីន (ទឹកក្បាលរ៉ូប៊ីននេ )។ ប្រជាពលរដ្ឋភាគច្រើនមិនទាន់មានទឹកស្អាតប្រើប្រាស់នៅឡើយទេ ជាពិសេសនៅតាមជនបទ។ មានតែនៅទីក្រុងធំៗទេ ដែលអាចទទួលបានទឹកស្អាតប្រើប្រាស់។

Img 9487

ប្រភពទឹកត្រូវបានបែងចែកជា៣ប្រភព

ប្រភពទី១ ៖ គឺប្រភទទឹកបានមកពីលើមេឃ ដែលយើងហៅថា ទឹកភ្លៀង។

ប្រភពទី២ ៖ គឺប្រភពទឹកនៅលើដី មានដូចជាទឹកទន្លេ ស្រះ ស្ទឹង អូរជាដើម។

ប្រភពទី៣ ៖ គឺប្រភពទឹកនៅក្រោមដី មានដូចជាអណ្ដូងផុស អណ្ដូងលូ និងអណ្ដូងស្នប់ដែលយើងបានជីក។

កន្លងមក ប្រជាពលរដ្ឋនៅតាមជនបទពិសារទឹកទាំងមិនទាន់បានសម្អាត ដោយគ្រាន់តែត្រង ឬដួសយកមកពិសាតែម្ដង​ មានចំនួនតិចតួចប៉ុណ្ណោះដែលទទួលទានទឹកស្អាតដោយសុវត្ថិភាព។ ដូច្នេះ ពួកគាត់ងាយទទួលរងការចម្លងមេរោគផ្សេងៗ។ 

ការប្រើប្រាស់ទឹកដែលគ្មានគុណភាពគឺជាមូលហេតុដែលបង្កជាជំងឺគ្រោះថ្នាក់ ដូចជាជំងឺ មហារីក ជំងឺសរសៃឈាមបេះដូង និងប្រព័ន្ធរំលាយអាហារ ដូច្នេះអាចនិយាយបានថាការទឹកស្អាតគឺមានសារៈសំខាន់ណាស់ ដើម្បីការពារសុខភាពអ្នក និងគ្រួសារអ្នកប្រសិនបើអ្នកចង់មានទំនុកចិត្តនិងរស់នៅមានសុខភាពល្អ គួរតែមានម៉ាស៊ីនចម្រោះទឹកស្អាតនៅផ្ទះ ។

Img 9534

Photo 2024 09 27 13 11 48

Img 9525

ថ្ងៃនេះក្រុមហ៊ុន GWPS យើងខ្ញុំសូមណែនាំហេតុផលមួយចំនួនដែលអ្នកគួរតែមានម៉ាស៊ីនចម្រោះទឹកស្អាតប្រើប្រាស់ : 

1.ជួយសន្សំសំចៃថវិការ : ជួយកាត់បន្ថយចំណាយក្នុងការទិញទឹកពិសាប្រចាំថ្ងៃ ។
អ្វីដែលកាន់តែពិសេសមិនត្រឹមតែអាចទទួលទានបានទេ គឺអាចប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដូចជា ដាំបាយ ស្ល លាង បន្លែ ត្រី សាច់ និងអាចឆុងទឹកដោះគោអោយកូនៗបានទៀតផង ។
 
2. ចំណេញពេលវេលា : តម្លើងតែម្តងប្រើប្រាស់បានរហូត មិនចាំបាច់ចំណាយពេលទៅទិញទឹក ប្តូរទឹក ឬដាំទឹកឡើយ  គ្រាន់តែបើកទឹកមក គឺញ៉ាំបានតែម្តង។

3. ប្រើប្រាស់ទឹកដោយសុវត្ថិភាព : គិតគូរពីសុខភាព ពិសាទឹកដែលមានគុណភាពល្អ លើកកម្ពស់ការរស់នៅស្អាត ហូបស្អាត អនាម័យល្អ  អស់បារម្មណ៍ពីការប្រើប្រាស់ទឹកមិនស្អាត ។ 

4. លើកកម្ពស់តម្លៃបរិស្ថាន : កាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក ដែលជាកត្តាបំពុលដោយប្លាស្ទិកនៅក្នុងប្រភពទឹកផ្សេងៗ ។

Photo 2024 09 27 12 08 38សម្រាប់បងប្អូនត្រូវការម៉ាស៊ីនចម្រោះទឹកស្អាតអាចទំនាក់ទំនងមក

Page : Gossen Water-Cambodia មានលក់ម៉ាស៊ីនចម្រោះទឹកស្អាតគ្រប់ប្រភេទ: ខ្នាតតូច ខ្នាតធំ  ទឹកក្តៅ ទឹកត្រជាក់ គុណភាពខ្ពស់ និង មានច្រើនម៉ូឌែល។
👉សម្រាប់ព័ត៍មានបន្ថែម៖
សូមទាក់ទងតាមលេខទូរសព្ទ័ខាងក្រោម👇
Smart 081 231 234
Metfone 060 608 877
Cellcard 099 992 252
តេឡេក្រាម៖ 081 231 234

ដើម្បីទទួលបានសុខភាពល្អបរិបូរណ៍ ‘’សូមប្រើប្រាស់ទឹកស្អាតដោយសុវត្ថិភាពទាំងអស់គ្នាជាមួយ Gossen Water Cambodia’’ ។

Sopheak Pich

អត្ថបទសរុប៖ 684

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia