សាងសង់៧ឆ្នាំ ទីបំផុតគម្រោងធំ១នេះ សម្រេចការសាងសង់១០០ភាគរយ
Bunthoeun KoemDECEMBER 1 2025673 views

គម្រោង ទំនប់ដូនទ្រី ដែលជាអាងស្ដុកទឹកបានប្រមាណ​ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង បានសម្រេចការសាងសង់រួចរាល់ ១០០ ភាគរយហើយ ក្រោយបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨។ នេះបើយោងតាមការចេញផ្សាយដោយរដ្ឋបាលខេត្ដបាត់ដំបង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។  

 

591833930 1274318671396806 3066820738139481158 N

 

ទំនប់ដូនទ្រី​ ជាអាងស្តុកទឹកដ៏ធំមួយទៀត​ ក្នុងចំណោមអាងស្តុកជាច្រេីននៅខេត្តបាត់ដំបង​ ពោរពេញដោយសក្កានុពលកសិកម្ម​ អាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ហិកតា គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ ដោយគម្រោងនេះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖

 

ទី១. ទំនប់ស្នូលដីថ្មបំពេញ Earth-Core Rockfill Dam (ECRD) ដែលមានខ្នងលើទទឹង ៨ ម៉ែត្រ កម្ពស់ ៦០ ម៉ែត្រពីគ្រឹះ និងប្រវែងសរុប ៦៥៤ ម៉ែត្រ ដែលមានសមត្ថភាពផ្ទុកទឹកប្រសិទ្ធភាពបាន ១៣៣ លានម៉ែត្រគូប។

ទី២. សំណង់បង្អៀរ (Spillway) ដែលមានប្រវែងសរុប ៤១៤ ម៉ែត្រ និងសមត្ថភាពដោះទឹកបាន ៨៥០ ម៉ែត្រគូប/វិនាទី។

ទី៣. រូងក្រោមដីបង្វែរទឹក (Diversion Tunnel) ដែលមានអង្កត់ផ្ចិត ៤ ម៉ែត្រ និងប្រវែង ៤៦២ ម៉ែត្រ។

និងទី៤. សំណង់ប៉មគ្រប់គ្រងទឹកមានទ្វារទឹកច្រើនថ្នាក់ (Multi-Stage Intake Tower) ដែលមានវិមាត្រ ៨ ម៉ែត្រ (ទទឹង) × ២៤ ម៉ែត្រ (ប្រវែង) × ៤៩ ម៉ែត្រ (កម្ពស់) បំពាក់ដោយទ្វារសំរាប់ប្រតិបត្តិការចំនួនបួន ដែលនីមួយៗមានទំហំ ២,២ ម៉ែត្រ x ,២ ម៉ែត្រ។

 

592148172 1274318614730145 8427467358586723275 N

 

រាជរដ្ឋាភិបាល​ បានបន្តផ្តល់អាទិភាព​ និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការពង្រឹង​ និងពង្រីកប្រព័ន្ធធារាសាស្ត្រ​ ពិសេសបង្កេីតអាងស្តុកទឹក​ ដែលជាប្រភពនៃតម្រូវការយ៉ាងសំខាន់សម្រាប់បម្រេីដល់វិស័យកសិកម្ម​ និងពហុបំណងនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។ ទឹក​ ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥​ នៃយុទ្ធសាស្ត្រចតុកោណ​ ហេីយក៏បានបន្តជំរុញអនុវត្តយ៉ាងសកម្ម​ តាមរយៈ​ក្រសួងធនធានទឹក​ និងឧតុនិយម​ជាប្រតិបត្តិករ៕

 

594012675 1274318684730138 4474197252142660615 N

591625817 1274318688063471 5848170388706897268 N

592380681 1274318691396804 1084598281705012049 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia