វីរៈប៊ុនថាំផ្តល់ការធ្វើដំណើរ ហ្វ្រីរយៈពេល១២ខែ ឱ្យសិស្សនិទ្ទេសA ទូទាំង២៥ខេត្ត និងទៅ៣ប្រទេស
Ping Chou EngOCTOBER 31 2024659 views

ដើម្បីជាការអបអរសាទរដល់សិស្សានុសិស្សដែលបញ្ចប់ការប្រឡងបាក់ឌុបនិងទទួលជោគជ័យបាននិទ្ទេស A ទាំង២២១៦នាក់ទូទាំងប្រទេស អ្នកឧកញ្ញ៉ា សួរ វីរៈ ម្ចាស់ក្រុមហ៊ុន​វីរៈប៊ុនថាំ ប្រកាសផ្តល់នូវការធ្វើដំណើរឥតគិតថ្លៃ រយៈពេល១២ខែ ទៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា  និងឆ្លងទៅ៣ប្រទេសបន្ថែមទៀត។

 

ក្នុងនោះសិស្សនិទ្ទេស A នឹងអាចធ្វើដំណើរទៅក្រៅប្រទេសបានដូចជា ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសឡាវ ដោយឥតគិតថ្លៃ ដោយសិស្សគ្រាន់តែភ្ជាប់មកនូវជាមួយសាលាកបត្រ និងលំដាប់ពិន្ទុ រាល់ពេលទៅកាន់ស្ថានីយណាមួយរបស់វីរៈប៊ុនថាំ។

 

ការធ្វើឡើងរបស់ក្រុមហ៊ុនដឹកជញ្ចូនមួយនេះ មានគោលបំណងក្លាយជាផ្នែកមួយ ជួយកាត់បន្ថយការចំណាយ ការធ្វើដំណើរឡើងពីខេត្តមករៀនភ្នំពេញ ពីភ្នំពេញទៅ ក៏ដូចជា ដំណើរកំសាន្ត ក្នុងថ្ងៃឈប់សំរាកណាមួយផងដែរ។

 

ដូច្នេះសម្រាប់សិស្សានុសិស្សនិទ្ទេសA ចូលតាមLink ដើម្បីបំពេញព័ត៌មាន តាមរយៈតំណលីងនេះ https://forms.gle/7DYR89hzeQ4WmVi8A

 

465010353 8508370209198200 5233720195134009805 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia