នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៥ នឹងត្រូវផុតកំណត់ហើយដូច្នេះម្ចាស់កម្មសិទ្ធិនៃមធ្យោបាយដឹកជញ្ជូន ដែលមានកាតកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូន កុំភ្លេចទៅបង់ពន្ធឱ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានោះដែរ ចំពោះយានយន្តថ្មីដែលត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិត ប្រកាសបង់ពន្ឋចំនួន០២ សន្លឹក តាមទម្រង់ VT 001 របស់ អគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មក ជាមួយនូរ ឯកសាររួមមាន៖ ១.បណ្ណសម្គាល់យានយន្ត, ២.អត្តសញ្ញាណបណ្ណផ្ទាល់ របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួត ពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តចំពោះរថយន្តដឹកទំនិញនិងរថយន្តដឹកអ្នកដំណើរ។
ដោយឡែក នៅក្នុងករណីខកខានមិនបានបង់ពន្ឋទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវ ទទួលរងនូវ ពិន័យ តាមច្បាប់ស្តីពីសារពើពន្ធ ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងចេញលិខិតជូនដំណឹង ដល់ លំនៅឋានម្ចាស់យានយន្ត ឬសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាល ចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការ អនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការ ប្រមូលពន្ឋនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។
គួរជម្រាបថា ម្ចាស់យានយន្តអាចធ្វើការបង់ពន្ឋនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខា ពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារ កាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅ ធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជា សាធារណៈ ភីអិលស៊ី ឬនៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅ ធនាគារស្ថាបនា ភីអិលស៊ី ឬនៅធនាគារ ប្រៃសណយ៍កម្ពុជា ក.អ ឬនៅ ធនាគារ វឌ្ឍនៈ អាស៊ី ចំ កាត់ ឬនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬនៅធនាគាររីង (ខេមបូឌា) ម.ក ឬនៅតាម ធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬ អាចបង់តាមរយៈកម្មវិធី "GDT Taxpayer App" ដែលអាចទាញ យកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់ យានយន្តដែលធ្លាប់បាន ប្រកាសបង់ ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក៕




