ផ្អាក៣ថ្ងៃ! រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឱ្យផ្អាកអាជីវកម្ម ៤ប្រភេទនេះចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែធ្នូ
ធី ស្រីល័ក្ខDECEMBER 2 202239.8 K views

មុននេះបន្តិច យោងតាមការចេញផ្សាយដោយរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសឱ្យម្ចាស់អាជីវកម្ម ៤ប្រភេទនេះត្រូវផ្អាកអាជីវកម្មចាប់ពីថ្ងៃទី៤ និងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ។ ដោយនៅក្នុងនោះមានអាជីវកម្មដូចជា៖

១. ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ីនធឺណេត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២

២. ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជាភោជនីដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡងចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២

៣. ចំពោះទីតាំងអាជីវកម្មដែលមិនស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង ហាមបង្កសម្លងរំខានដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។

ចំពោះការផ្អាកអាជីវកម្ម ២ប្រភេទខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញធ្វើដើម្បីចូលរួមចំណែកឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ជាពិសេសរក្សានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង ៣០មណ្ឌលនៅក្នុងរាជធានីភ្នំពេញ៕

317281513 1618439448609015 2518885795342900037 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia